មមែ រោង ​កុរ ផុត​ឆ្នាំ​នេះ​ទៅ​នឹង​អាច​មាន ឡាន និង​ផ្ទះ

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ នោះ​អ្នក​នឹង​អាច​ទទួល​បាន​របស់​របរ​ដែល​នឹក​ស្មាន​មិន​ដល់​មួយ។ ចង់​ដឹង​ថា មាន​អ្វី​ខ្លះ​នោះ សូម​អាន​ទាំង​អស់​គ្នា។

សម្រាប់​ឆ្នាំ​មមែ៖ នៅ​ក្នុង​ឆ្នាំ ២០១៨ ខាង​មុខ​នេះ អ្នក​នឹង​អាច​ងើប​ផុត​ពី​ភាព​ក្រីក្រ និង​លំបាក​ទៀត​ហើយ។ មិន​តែ​ប៉ុណ្ណោះ អ្នក​ក៏​អាច​នឹង​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ឡាន និង​ផ្ទះ​ថែម​ទៀត​ផង។

សម្រាប់​ឆ្នាំ​រោង៖ អ្នក​អាច​នឹង​មាន​ពេល​វេលា​ច្រើន​សម្រាប់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ​នៅ​ឆ្នាំ​ក្រោយ​នេះ។ ជា​ពិសេស​ទេវតា​នឹង​ជួយ​ឲ្យ​ចំណូល​របស់​អ្នក​កាន់​តែ​ឡើង​ខ្លាំង​ផង​ដែរ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

សម្រាប់​ឆ្នាំ​កុរ៖ ថ្វី​ត្បិត​តែ​នៅ​ឆ្នាំ​នេះ អ្នក​មិន​សូវ​ទទួល​បាន​អ្វី​ជា​ផ្លែផ្កា​ច្រើន​ក៏​ដោយ ប៉ុន្តែ​នៅ​ឆ្នាំ​ក្រោយ​នេះ អ្នក​នឹង​អាច​កែ​ប្រែ​ស្ថានភាព​មិន​ប្រសើរ​ទាំង​នេះ មក​ជា​អ្វី​ដែល​សមរម្យ​មួយ ហើយ​ក៏​អាច​ទិញ​ផ្ទះ និង​ឡាន​ផង​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial