Cryptocurrency Exchanges របស់​កូរ៉េ​ខាង​ត្បូង ត្រូវ​បាន Hack ដោយ​កូរ៉េ​ខាង​ជើង

ក្រុម​ចារកម្ម​របស់​កូរ៉េខាងជើង​ត្រូវ​គេ​សង្ស័យ​ថា ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​លើ​Cryptocurrency Exchanges (កន្លែង​ប្ដូរ​​រូបិយប័ណ្ណ​ឌីជីថល) របស់​កូរ៉េ​ខាង​ត្បូង ដែល​នៅ​ក្នុង​នោះ មាន​ទឹក​ប្រាក់​រាប់​លានដុល្លារ។

Malware ដែល​ជា​ធ្នាក់​សម្រាប់ Hack នោះ ត្រូវ​បាន​គេ​ជឿ​ថា បង្កើត​ឡើង​ដោយ​ក្រុម “Lazarus Group” ដែល​ជា​ក្រុម Hacking របស់​រដ្ឋ ហើយ​​ត្រូវ​បាន​ផ្សារភ្ជាប់​ទំនាក់​ទំនង ជាមួយ​រដ្ឋាភិបាល​កូរ៉េ​ខាងជើង។

យោង​តាម​​ក្រុម​​អ្នកស្រាវជ្រាវ ​បាន​ឲ្យ​ដឹង​ថា ក្រុម Hacker នេះ​ដែរ ក៏​បាន​​ជាប់ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ នៃ​ការ​លួច​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធើណែត​របស់​បង់ក្លាដែស ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​ជា 81 លានដុល្លារ កាល​ពី​​ឆ្នាំ 2016 និង​ចែកចាយ​មេរោគ WannaCry នៅ​ទូទាំងពិភពលោក​កាល​ពី​ខែ​ឧសភា កន្លង​ទៅ​នេះ​ផង​ដែរ។

ប្រភព៖ T. Worm
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial