៦ យ៉ាងដែលអ្នកត្រូវធ្វើ នៅពេលដែលអ្នកទទួលរងនូវជំងឺធ្លាក់ទឹកចិត្ត

ជំងឺធ្លាក់ទឹកចិត្តគឺជាជំងឺដ៏កាចសាហាវ។ វាជាជំងឺលាក់មុខ ប៉ុន្តែវាពិតជាអាចធ្វើអោយមនុស្សស្លាប់បានពិតមែន។ ទៀតសោតអ្នកដែលជួបប្រទះនឹងជំងឺនេះ មិនងាយនិយាយប្រាប់អ្នកដទៃនោះទេ, ហើយពេលខ្លះអ្នកជំងឺផ្ទាល់ក៏មិនបានដឹងថាខ្លួនកំពុងជាអ្នកជំងឺធ្លាក់ទឹកចិត្តនោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ, ប្រសិនបើអ្នកកត់សម្គាល់ឃើញថាអ្នកកំពុងតែទទួលរងនូវជំងឺនេះ រឿងដែលអ្នកត្រូវធ្វើដើម្បីខ្លួនអ្នកនោះគឺ៖

-រាំ
សកម្មភាពរាំនឹងជួយបន្ធូរប្រព័ន្ធសរសៃប្រសាទ និងផ្តល់ភាពវិជ្ជមានទៅដល់ខួរក្បាល។ អ្នកអាចចុះឈ្មោះរៀនរាំ រឺរាំនៅកន្លែងហាត់ប្រាណក៏បានដែរ។

-ធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណនឹងជួយអោយបេះដូងរបស់អ្នកបូមឈាមបានច្រើន និងបង្កើនអោយមានសុខភាពល្អ។ ការហាត់ប្រាណក៏ជួយដល់ការបញ្ចេញអរម៉ូនអង់ដូហ្វីន, ដែលអាចជួយកាត់បន្ថយស្ត្រេស និងបង្កើនការលូតលាស់កោសិកាខួរក្បាលផងដែរ។

-ធ្វើដំណើរកំសាន្ត
អ្នកណាក៏ដឹងដែរថាការធ្វើដំណើរកំសាន្តពិតជាអាចជួយកាត់បន្ថយអារម្មណ៍ស្ត្រេស​ និងភាពសៅហ្មងនៅក្នុងចិត្តបានយ៉ាងច្រើន។

-ផ្លាស់ប្តូររបៀបរស់នៅរបស់អ្នក
ឧទាហរណ៍ថាអ្នកជាមនុស្សចូលចិត្តញុំាចំណីអាហារ ដែលមានជាតិខ្លាញ់ រឺអាហារកែច្នៃ, ចូរសាកល្បងផ្លាស់ប្តូរមកជាការញុំាបន្លែ ផ្លែឈើ និង អាហារស្រស់ៗវិញ។ ហើយប្រសិនបើអ្នកទំលាប់ចូលគេងនៅពេលយប់ជ្រៅ, ចូលផ្លាស់ប្តូរមកគេងនៅពេលព្រលប់, នោះអ្នកនឹងមានអារម្មណ៍ថាគេងបានឆ្អែតជាងមុន ហើយអ្នកក៏អាចភ្ញាក់ពីព្រលឹមដើម្បីហាត់ប្រាណ រឺស្រស់ស្រូបអាហារពេលព្រឹកទាន់ពេលវេលាផងដែរ។

-ធ្វើអ្វីដែលអ្នកចង់ធ្វើ ធ្វើអ្វីដែលធ្វើអោយអ្នកសប្បាយចិត្ត
ធ្វើរឿងដែលអ្នកគិតថាសប្បាយរីករាយ, មិនថាជាការដើរលេងជាមួយមិត្តភក្តិ រឺមើលរឿងដែលអ្នកចូលចិត្ត, ដើរទិញឥវ៉ាន់ រឺធ្វើរឿងដែលអ្នកចង់ធ្វើបំផុត។

-កុំនៅម្នាក់ឯង
ប្រសិនបើអ្នករាល់ពេលដែលអ្នកនៅម្នាក់ឯង, អ្នកតែងតែមានអារម្មណ៍ថាកំសត់ រឺសោកសៅនោះ, ចូរកុំនៅម្នាក់ឯង។ រកមិត្តភក្តិ រឺព្យាយាមបញ្ចូលខ្លួនអ្នកជាមួយនឹងសង្គម៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial