Apple ចង់រកអ្នកផ្គត់ផ្គង់អេក្រង់ OLED ជំនួស Samsung
ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនតែមួយគត់ដែលផលិតអេក្រង់ OLED ដែលបំពេញតាមតម្រូវការរបស់ក្រុមហ៊ុន Apple សម្រាប់ស្មាតហ្វូន iPhone និងស្មាតហ្វូនស៊េរីក្រោយរបស់ខ្លួន។
ហើយក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េខាងត្បូងក៏ជាក្រុមហ៊ុនតែមួយគត់ដែលអាចបំពេញតម្រូវការផ្គត់ផ្គង់របស់ក្រុមហ៊ុនអេបផល។ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Apple កំពុងស្វែងរកអ្នកបង្កើតអេក្រង់ OLED ផ្សេងទៀតសម្រាប់ស្មាតហ្វូនជំនាន់ក្រោយ ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើក្រុមហ៊ុន Samsung ។
ប៉ុន្តែបើយោងតាមរបាយការណ៍ថ្មីមួយថា វាមិនទំនងនឹងកើតឡើងនាពេលអនាគតទេ។ វិនិយោគិនបានរាយការណ៍ថា នៅឆ្នាំក្រោយក្រុមហ៊ុន Samsung នឹងផ្គត់ផ្គង់ឱ្យ Apple នូវបន្ទះដែលអាចបត់បែនបានចន្លោះពី 180 ទៅ 200 លានគ្រឿងសម្រាប់ iPhone ។
ហេតុផលមួយដែលក្រុមហ៊ុន Samsung អាចបង្កើនការផលិតអេក្រង់ OLED គឺថាក្រុមហ៊ុនបានធ្វើអោយប្រសើរឡើងនូវអត្រាទិន្នផលគួរឱ្យកត់សម្គាល់នៅរោងចក្រផលិត A3 របស់ខ្លួន។ នៅពាក់កណ្តាលឆ្នាំ 2017 ទិន្នផលបានកើនឡើងពី 60 ភាគរយកាលពីដើមឆ្នាំនេះដល់ 80 ភាគរយ៕
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ