Galaxy X អាចនឹងបង្ហាញខ្លួននៅឆ្នាំក្រោយ ប៉ុន្ដែមិនមានទូទាំងពិភពលោកនោះទេ
ក្រុមហ៊ុន Samsung នឹងបង្ហាញស្មាតហ្វូនដែលអាចបត់បញ្ចូលបាននៅឆ្នាំក្រោយតែមិនមានន័យថា វានឹងអាចរកទិញបាននៅទូទាំងពិភពលោកនោះទេ។ ទូរស័ព្ទស្មាតហ្វូន Samsung Galaxy X ដែលត្រូវបានគេដាក់ឈ្មោះថា ស្មាតហ្វូនដែលអាចបត់បញ្ចូលបាននាពេលកន្លងមកនោះត្រូវបានគេចុះបញ្ជីនៅលើបណ្តាញផ្គត់ផ្គង់របស់ក្រុមហ៊ុនដែលមានលេខម៉ូដែល SM-G888N0 ឬយ៉ាងហោចណាស់គឺជាអ្វីដែលយើងបានគិត។
ជាអកុសលលេខម៉ូដែល SM-G888N0 មិនមែនជាទូរស័ព្ទស្មាតហ្វូន Galaxy X ដែលអាចដាក់បញ្ចូលនោះទេ។ មិនមានព័ត៌មានលម្អិតផ្សេងទៀតអំពី SM-G888N0 ទេ ប៉ុន្តែឥឡូវនេះយើងដឹងថាវាគ្រាន់តែជាស្មាតហ្វូនដ៏រឹងមាំសម្រាប់អ្នកជំនាញប៉ុណ្ណោះ វាគួរតែមានសារៈសំខាន់ច្រើន។ ដូចគ្នានេះផងដែរវាអាចប្រើបានតែនៅក្នុងប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ៕
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ