ពណ៌​លឿង​អាច​បញ្ជាក់​ពី​អត្តចរិត​របស់​មនុស្ស​ដែល​និយម​ពណ៌​នេះ!!!

ពណ៌​លឿង​ជា​ពណ៌​មួយ ក្នុង​ចំណោម​ពណ៌​ជា​ច្រើន ដែល​មាន​អត្ថន័យ​ដាច់​ដោយ​ឡែក​ពី​គ្នា។ ពណ៌​នេះ អាច​បញ្ជាក់​ពី​លក្ខណៈ​សម្បត្តិ​មួយ​ចំនួន របស់​មនុស្ស​ដែល​និយម​ចូល​ចិត្តវា។

អ្នក​ដែល​ចូលចិត្ត​ពណ៌លឿង គឺ​ជា​មនុស្ស​រួស​រាយ​រាក់​ទាក់ ចូលចិត្ត​ដើរ​កម្សាន្ត ហ៊ាន​ប្រឈម​មុខ​ជា​មួយ​បញ្ហា មាន​បញ្ហា ឆ្លាត​វាង​វៃ​ចូលចិត្ត​ស្វែង​យល់​ពី​ចំណេះដឹង​បន្ថែម​គ្រប់​ពេល។

ពិសេស​ទៀត​នោះ គេ​ជា​មនុស្ស​ស្វាហាប់ មាន​ចំណាប់​អារម្មណ៍​ក្នុង​ការងារ មិន​ចង់​នៅ​ស្ងៀម​ឥត​ប្រយោជន៍ មាន​គម្រោងការ​ជ្រាលជ្រៅ ចេះ​យល់​ចិត្ត​អ្នកដទៃ។ បើ​និយាយ​ពី​មនុស្សស្រី​ដែល​ចូលចិត្ត​ពណ៌​លឿង​នេះ នាង គឺ​ពិត​ជា​មនុស្ស​ដែល​ជាទី​ស្រឡាញ់ នៃ​អ្នក​ដទៃ​ខ្លាំង​បំផុត ព្រោះ​នាង​រួសរាយ​រាក់ទាក់​មាន​ភាព​ញញឹម​ដែល​ជាទី​ចូលចិត្ត​ចង់​បាន​នៃ​អ្នក​ផង។ ពណ៌លឿងនេះ​ដែរ ក៏​ជា​ពណ៌​ដែល​បង្ហាញ​ពី​ភាព​រុងរឿង ពណ៌​នៃ​មាស​ប្រាក់​ផង​ដែរ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial