ជូត វក និង​កុរ ចាប់​ពី​ឆ្នាំ​ក្រោយ​ទៅ នឹង​ទទួល​បាន​ភ្នំមាស​ភ្នំប្រាក់

សម្រាប់​បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​ណា​មួយ​ក្នុង​ចំណោម​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ នឹង​ទទួល​បាន​លាភ​ធំ បាន​លាភ​ជា​ទី​គាប់​ចិត្ត និង​ចំណេញ​បាន​ភ្នំ​មាស​ភ្នំ​ប្រាក់​ទៀត​ផង។

អ្នក​ឆ្នាំ​ជូត៖ ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ​ទៅ អ្នក​នឹង​ទទួល​បាន​ការ​មើល​ថែ​ពី​ទេវតា។ ដូច្នេះ​បើ​អ្នក​គឺ​ជា​មន្ត្រី​រាជការ នោះ​នឹង​អាច​ឡើង​ឋានៈ ហើយ​បើ​ជា​អ្នកជំនួញ​វិញ នឹង​មាន​អតិថិជន​ច្រើន ហើយ​ទទួល​បាន​ប្រាក់​ចំណេញ​កប់​ក្ដោង​ផង​ដែរ។

អ្នក​ឆ្នាំ​វក៖ អ្នក​ជា​មនុស្ស​មាន​ភាព​វាងវៃ ក្នុង​ការ​ប្រកប​កិច្ចការ​ងារ។ ដូច្នេះ​វា​ច្បាស់​ណាស់ ដែល​ថា អ្នក​នឹង​រួច​ទុក្ខ​លំបាក​ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ​ទៅ ហើយ​នឹង​អាច​មាន​ឱកាស​ក្នុង​ការ​ក្លាយ​ជា​អ្នក​មាន​ទ្រព្យ​ស្ដុក​ស្ដម្ភ​ផង​ដែរ។

អ្នក​ឆ្នាំ​កុរ៖ ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ អ្នក​នឹង​មាន​ផ្កាយសំណាង​រះ​ក្បែរ​ខ្លួន​រយៈពេល ៥ ឆ្នាំ។ រាល់​កិច្ចការ​ងារ​ទាំង​ឡាយ សុទ្ធ​តែ​អាច​សម្រេច​បាន​ទាំង​អស់។ ដូច្នេះ​ចំណូល​របស់​អ្នក​នឹង​កាន់​តែ​កើន​ឡើង​ជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial