ក្តី​ស្រឡាញ់​ពិត​មិន​មែន​ទាមទារ​ឱ្យ​ស្លាប់​ជំនួស​គ្នា​នោះ​ទេ គឺ​ទាមទារ​សុំត្រឹម​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញទៅ​មក​គឺ​ល្អ​បំផុត​ទៅ​ហើយ!!!

ក្តី​ស្រឡាញ់​ដែល​ពិត​ប្រាកដ គឺ​ជា​ក្តី​ស្រឡាញ់​ដែល​កើត​ពី​ការ​ព្រមព្រៀង រវាង​មនុស្ស​ពីរ​នាក់ ហើយ​ជា​ស្នេហា​ដែល​បាន​មក​ដោយ​រក្សា​បាន​នូវ​កិត្តិយស​ទៀត​ផង។ ស្នេហា​ពិត​មិន​មែន​តម្រូវ​ឱ្យ​ភាគីម្ខាង ហ៊ាន​ស្លាប់​ជំនួស​ភាគី​ម្ខាង​ទៀត​នោះ​ទេ តែ​ជា​ស្នេហា​មួយ​ដែល​សុំត្រឹម​ផ្តល់ភាព​ជឿជាក់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​គ្មាន​ការ​សង្ស័យ​ចំពោះគ្នា។

ពិសេស​ទៀត​នោះ នៅ​ខណៈពេល​ដែល​រស់នៅ​ជា​មួយ​គ្នា សុំត្រឹម​ធ្វើ​ល្អ​ដាក់គ្នា ឱ្យ​បាន​ច្រើន យល់​ពី​ចិត្តគ្នា សន្តោស​ប្រណី ផ្តល់ភាព​កក់​ក្តៅ​ឱ្យគ្នា កំដរ​ដៃ​គូជីវិត សាង​ភាព​ផ្អែម​ល្ហែម​ជា​មួយ​គ្នា​នោះ ហើយ​គឺ​ជា​ស្នេហា​ពិត។

មួយ​វិញ​ទៀត មិន​មែន​ចង់​បាន​ហួស​ប្រមាណ​ពី​ដៃគូ​ដែល​លើស​ពី​សមត្ថភាព​របស់​គេ ​ស្រឡាញ់ និង​ឱ្យ​តម្លៃ​លើ​អ្វី​ដែល​ដៃ​គូ​របស់​យើង​មាន។ មិន​ប្រាថ្នា​ឱ្យ​គេ​មក​ឈឺ​ចាប់ ឬ​ពលី​ជីវិត ដើម្បី​ធ្វើអ្វី​មួយ​ឱ្យ​យើង​នោះ តែ​ប្រាថ្នា​ឃើញ​គេ​មាន​ក្តីសុខ មាន​ស្នាម​ញញឹម ​សប្បាយ​ចិត្ត នោះហើយ​ជា​ស្នេហា​ពិត ដែល​អាច​មើល​ឃើញ និង​ទទួល​បាន​ដោយ​ភ្នែក​ស្រស់ ហើយ​មាន​ន័យ​រហូត​ដល់​ថ្ងៃ​ស្លាប់រៀងៗ​ខ្លួន។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial