លេច​ធ្លាយ​រូប​រាង​ Galaxy S9 ម្ដង​ទៀតជា​មួយ​នឹង​ Case ដ៏​ស្រស់​ស្អាត​

បន្ទាប់​ពីក្រុម​ហ៊ុន Olixar និង MobileFun បាន​លេច​ធ្លាយ​ការរចនា​ម៉ូដទូរស័ព្ទ Galaxy S9 ឥឡូវ​នេះ​ក្រុម​ហ៊ុន​ផលិត​គ្រឿង​បន្លាស់​មួយ​ផ្សេង​ទៀតគឺ Ghostek បាន​ចែក​ចាយ​ការបង្ហាញ​ស្មាត​ហ្វូនរបស់​ក្រុមហ៊ុន Samsung គឺ Galaxy S9 ដែល​ត្រូវ​បង្ហាញ​នាពេលខាងមុខនេះ។

ចំពោះ​រូប​រាង​របស់ Galaxy S9 មិន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​អ្វី​ច្រើន​នោះ​ទេ គ្រាន់​តែ​អេក្រង់​មាន ratio កម្រិត​ 18.5:9 និង​​រូប​រាង​មាន​កម្រិត​ស្ដើង​ជាង​មុន​បន្ដិច​បើ​ធៀប​ទៅ​នឹង Galaxy S8។ ចំពោះ​ត្រនាប់ស្កេន​ម្រាម​ដៃ​ត្រូវ​បាន​ប្ដូរ​កន្លែង​ពី​ចំហៀង​កាមេរ៉ា​មក​ដាក់​នៅ​ក្រោម​កាមេរ៉ា​វិញ​ ដែល​មើល​ទៅ​ហាក់​បី​ដូច​ជា Galaxy A8 តែ​ម្ដង​។

ក្រុម​ហ៊ុន Samsung នៅ​រក្សារន្ធសំលេង 3.5 មីលីម៉ែត្រ និង​រន្ធ​ USB-C នៅលើ Galaxy S9 ដដែល​។ សម្រាប់​ Galaxy S9 ក្រុម​ហ៊ុន Samsung នៅ​តែ​បំពាក់​កាមេរ៉ា​មួយ​គ្រាប់​ដដែល​ ប៉ុន្ដែ​បើ​តាម​របាយការណ៍​បាន​បញ្ជាក់​ថា Galaxy S9+ អា​ច​នឹង​បំពាក់​កាមេរ៉ា​ខាង​ក្រោយ​ពីរ​គ្រាប់​៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial