តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​នៅ​តែ​មាន​ចិត្ត​ស្រឡាញ់ ដូច​ដែល​ស្គាល់​គ្នា​ថ្ងៃ​ដំបូង?

វា​ប្រហែល​ជា​ពិបាក​បន្តិច ក្នុង​ការ​តាម​រក​មនុស្សម្នាក់​ដែល​មាន​ចិត្ត​ដូច​សភាព​ដើម​ដែល​គេ​ធ្លាប់​មាន​ជា​លើក​ដំបូង​សម្រាប់​មនុស្សម្នាក់ដែលគេស្រឡាញ់ ព្រោះ​ថា​នៅ​លើ​លោក​នេះ គ្មាន​អ្វី​ដែល​ជា​ភាព​អមតៈ មិន​ចេះ​ប្រែប្រួល​នោះ​ទេ។

មនុស្ស​ដែល​ស្រឡាញ់​ដូច ដែល​ធ្លាប់​ស្រឡាញ់​លើក​ដំបូង​មិន​មាន​ច្រើន​មែន តែ​ប្រាកដ​ណាស់​ថា ពិត​ជា​មាន​នៅ​លើលោក​នេះ។ ក្តីស្រឡាញ់​លើក​ដំបូង ផ្អែម​ល្ហែម ល្អ​ណាស់ ​តែ​ក៏​មិន​ប្រាកដ​ថា ល្អ ឬ​ផ្អែមល្ហែម​ជាងស្នេហា​ដែល​សាំ​នឹង​ពេល​វេលា​នោះ​ដែរ។

ជួល​កាល​ទៀត ទោះ​បី​មិន​អាច​រក​ឃើញ​មនុស្សម្នាក់ ដែល​អាច​ស្រឡាញ់​យើង​ឱ្យ​ដូច​ថ្ងៃ​ដំបូង ដែល​គេ​ធ្លាប់​ស្រឡាញ់​យើង​ក៏​ដោយ ក៏​មិន​អី​ដែរ សុំ​ត្រឹម​មនុស្ស​ម្នាក់​នោះ​នៅ​តែ​រក្សា​ចិត្ត​ស្រឡាញ់​ចំពោះ​យើង​តែ​ម្នាក់​គត់​ទៅ​គឺ​បាន​ហើយ។ ក្តី​ស្រឡាញ់​អាច​ថយ​ចុះ​បាន តែ​ចិត្ត​ស្មោះ​នៅ​តែ​រក្សា ហើយ​មិន​អាច​ថយ​ចុះ​នោះ​ទេ។ ហើយ​ក៏​មិន​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​អាច​រក្សា​ក្តី​ស្រឡាញ់​ឱ្យ​ដូច​ដើម​នោះទេ សំខាន់​នៅ​ក្បែរ​គ្នា មាន​រឿង​សប្បាយ​ចិត្ត ច្រើន​ជាង​រឿង​ពិបាក​ចិត្ត នោះ​ហើយ​ជា​ជីវិត និង​ជា​សុភមង្គល​របស់​មនុស្ស។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial