វិធីយកឈ្នះប្តី/ប្រពន្ធរបស់អ្នក ដោយសន្តិវិធី រាល់ពេលដែលឈ្លោះគ្នា

ជីវិតជាប្តីប្រពន្ធ ប្រៀបដូចជាចាននៅក្នុងរាវអ៊ីចឹង រមែងលាន់រន្តំ ប៉ុន្តែប្រសិនបើអ្នកទាំងពីរដឹងអំពីរបៀបយកឈ្នះ ដោយសន្តិវិធីនោះវានឹងប្រសើរឡើងវិញ។ ខាងក្រោមនេះជាវិធីយកឈ្នះជម្លោះដោយសន្តិវិធី៖

១. ស្គាល់ខ្លួនរបស់អ្នកសិន
ចាប់ផ្តើមពីខ្លួនរបស់អ្នកមុនសិន។ សួរថាហេតុអ្វីបានជាអ្នកមិនសប្បាយចិត្ត? ហេតុអ្វីបានជាចាប់ផ្តើមជម្លោះនេះឡើង? សួរថាតើអ្នកចង់បានអ្វី? ប្រសិនបើអ្នកដឹងពីអារម្មណ៍របស់អ្នកហើយនោះ, អ្នកអាចជជែកវែកជែក ដោយសន្តិវិធីជាមួយនឹងប្តី/ប្រពន្ធរបស់អ្នកបាន។

២. ត្រូវមើលអោយឃើញនូវអ្វីដែលប្តី/ប្រពន្ធរបស់អ្នកចង់បាន
ជម្លោះនឹងមិនអាចបញ្ចប់បានទេ ប្រសិនបើអ្នកដឹងអ្វីដែលម្ខាងៗចង់បាននោះ។ អ្នកត្រូវស្តាប់អំពីអ្វីដែលប្តី/ប្រពន្ធរបស់អ្នកកំពុងនិយាយ។ ស្តាប់អោយយល់ អោយពន្យល់នូវហេតុផងរបស់អ្នក។ កុំព្យាយាមជជែកទាំងតឹងសសៃករដាក់គ្នា។

៣. រៀនបើកចិត្ត ហើយទទួលស្តាប់ហេតុផលរបស់ប្តី/ប្រពន្ធ
ប្រសិនបើអ្នកមិនស្តាប់ហេតុផលគេ, គេក៏មិនស្តាប់ហេតុផលរបស់អ្នកដែរ។ ដូច្នេះស្តាប់សិន ហើយយកវាមកពិចារណាអោយបានលម្អិត។

៤. រៀនគ្រប់គ្រងអារម្មណ៍របស់អ្នក
មិនថាអ្នកខឹងយ៉ាងទេ រៀននិយាយថ្នមៗមួយៗ តែអោយត្រូវនឹងប្រធានបទដែលអ្នកចង់និយាយ។ កុំស្រែកយកមួយឈ្នះដៃ, ប្រសិនបើអ្នកធ្វើបែបនេះ រឿងតូចវានឹងក្លាយជារឿងធំ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial