បើ​មាន​ប្រពន្ធឆ្នាំ ខាល ថោះ រការ នឹង​អាច​នាំ​ទ្រព្យ​ចូល​​ច្រើន!!!

តើ​ប្រពន្ធ​របស់​អ្នក មាន​កើត​នៅ​ក្នុង​ឆ្នាំ​ណា​មួយ​ក្នុង​ចំណោម​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ​ទេ? បើ​មាន​ពិត​ជា​ពិសេស​ណាស់ ព្រោះ​ប្រពន្ធ​ដែល​កើត​ឆ្នាំ​ណា​មួយ ដែល​មាន​ដូច​ជា ខាល ថោះ និង​រការ អាច​នាំ​ទ្រព្យ​ចូល​ផ្ទះ​បាន​ច្រើន។

ប្រពន្ធ​ឆ្នាំ​ខាល៖ បើ​មាន​ប្រពន្ធ​កើត​ក្នុង​ឆ្នាំ​នេះ នោះ​នឹង​មាន​ទ្រព្យ​កើត​ឡើង​ខ្លាំង បន្ទាប់​ពី​រៀបការ​រួច។ ដូច្នេះ​គួរ​តែ​ធ្វើ​ទង្វើ​ល្អ​ឲ្យ​បាន​ច្រើន ទើប​អាច​ឲ្យ​ទ្រព្យ​ហូរ​ចូល​មិន​ដាច់។

ប្រពន្ធ​ឆ្នាំ​ថោះ៖ នាង​ជា​មនុស្ស​ឆ្លាតវៃ និង​មាន​គំនិត​ក្នុងការ​ប្រកប​របរ​រក​ស៊ី ដើម្បី​ឲ្យ​ក្លាយ​ជា​គ្រួសារ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្ដុកស្ដម្ភ និង​មាន​សុភមង្គល។

ប្រពន្ធ​ឆ្នាំ​រការ៖ សម្រាប់​អ្នក​ដែល​មាន​ប្រពន្ធ​កើត​ឆ្នាំ​នេះ​ពិត​ជា​ល្អណាស់ ព្រោះ​ពួក​គេ​នឹង​នាំ​ទ្រព្យ​មក​ឲ្យ​ស្វាមី ហើយ​ក៏​ផ្ដល់​សេចក្ដី​សុខ នៅ​ក្នុង​រង្វង់​គ្រួសារ​ផង​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial