បុរស​ជនជាតិ​ចិន​ម្នាក់​ត្រូវ​ជាប់​គុក ៥ ឆ្នាំ​កន្លះ ព្រោះ​លក់​សេវា VPN ដោយ​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល

អាជ្ញាធរ​ចិន បាន​ផ្តន្ទាទោស​បុរស​ម្នាក់​ឲ្យ​ជាប់​គុក ៥ ឆ្នាំកន្លះ ដោយ​សារ​ការ​លក់​សេវា VPN ដោយ​មិន​ទទួលបាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ​ពី​រដ្ឋាភិបាល។

កាលពី​ដើម​ឆ្នាំ​នេះ រដ្ឋាភិបាល​ចិន បាន​ប្រកាស​ហាម​ឃាត់​ការ​ផ្តល់​សេវា VPN ដែល​គ្មាន​ការ​អនុញ្ញាត ហើយ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​នានា ត្រូវ​តែ​ទទួល​បាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ​ណា​មួយ ពី​រដ្ឋាភិបាល ដើម្បី​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​របស់​ពួក​គេ។

គួរ​ដឹង​ផង​ដែរ​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​ចិន តែង​តែ​ប្រើប្រាស់​សេវា VPN និង Proxy ដើម្បី​ចៀសវាង​ Great Firewall របស់​ប្រទេស ដែល​គេ​ហៅថា Golden Shield ហើយ​វា​ត្រូវ​បាន​គេ​ប្រើប្រាស់ ដើម្បី​ត្រួត​ពិនិត្យ​សេវា​អ៊ីនធឺណិត​នៅ​ក្នុង​ប្រទេស។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial