លក្ខណៈ​សម្បត្តិ​ល្អ​មួយ​ចំនួន របស់​មនុស្សស្រី​ស្រឡាញ់​សម្លៀក​បំពាក់​ពណ៌ខ្មៅ!!!

ចិត្ត​របស់​មនុស្សស្រី​ម្នាក់ៗ មិន​ដូច​គ្នា​នោះ​ទេ ដូច្នេះ​ការ​និយម​ចូលចិត្ត​ក៏​ខុសគ្នា​ដែរ ហើយ​បើ​និយាយ​ពី​ភាព​ខុសគ្នា​របស់​មនុស្សស្រី អំពី​សម្លៀក​បំពាក់ គឺ​មាន​ភាព​ដោយ​ឡែក​ពី​គ្នា។

អ្នក​ខ្លះ​ចូលចិត្ត​ពណ៌​ឆើត​ឆាយ ខ្លះ​ពណ៌​ស្រគត់​ស្រគំ​ជាដើម។ ស្រប​ជា​មួយគ្នា​នេះ​ដែរ ​ចំពោះ​នារី​ដែល​ចូលចិត្ត​សម្លៀក​បំពាក់​ពណ៌​ខ្មៅ នាង​មាន​លក្ខណៈ​ចរិត​ពិសេស​មួយ​បែប ដែល​អាច​ឆ្លុះបញ្ចាំង​តាម​រយៈ​ពណ៌​ខ្មៅ​នេះ៖

ភាគច្រើន​ជា​មនុស្ស​រឹងមាំ៖ នាង​មិន​ងាយ​ចុះ​ញ៉ម​នឹង​បញ្ហា ហ៊ាន​ប្រឈម​មុខ​ជានិច្ច។

ចូល​ចិត្ត​លាក់​អារម្មណ៍៖ ពណ៌ខ្មៅ​បង្ហាញ​ពី​មនុស្ស ដែល​ចូលចិត្ត​លាក់​បាំង នាង​មិន​ងាយ​នឹង​បង្ហាញ​ឱ្យ​អ្នកដទៃ​ឃើញ​ពី​ភាព​ខាង​ក្នុង​របស់​នាង​នោះ​ទេ ទោះបី​ជា​ទន់​ជ្រាយ ឬ​មាន​ទុក្ខលំបាក​យ៉ាង​ណា​ក៏ដោយ។

ម៉ឺងម៉ាត់៖ នារី​ចូលចិត្ត​ពណ៌​នេះ មាន​ចរិត​ម៉ឺងម៉ាត់ ចិត្តដាច់​គួរ​សម ល្អិតល្អន់​គ្រប់រឿង។

មាន​ភាព​តស៊ូ៖ បើ​និយាយ​ពី​ពណ៌ខ្មៅ គឺ​ងាយ​ស្រូប​កំដៅ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ដែល​ពាក់​អាវ​ខ្មៅ​ក្តៅ​ស្អុះ​បាន តែ​បើ​មនុស្សស្រី​ពូកែ​ទ្រាំ​បាន​នឹង​កំដៅ នាង​ក៏​ជា​មនុស្ស​មិន​ធម្មតា។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial