មនុស្ស​ដែល​ស្រឡាញ់​យើង និង​មនុស្ស​មិន​បាន​ស្រឡាញ់​យើង​គឺ​ខុស​គ្នា​បែប​នេះ!!!

ជា​ទូទៅ​មនុស្ស​ដែល​ស្រឡាញ់​យើង និង​មនុស្ស​ដែល​មិន​បាន​ស្រឡាញ់​យើង គឺ​តែង​តែ​គិត​បែបនេះ​ទៅ​លើ​យើង។ ចំពោះ​អ្នក​ដែល​ស្រឡាញ់​យើង ទោះបី​យើង​មិន​ធ្វើអ្វី​ដើម្បី​គេ ក៏​គេ​នៅ​តែ​ស្រឡាញ់​យើង ហើយ​គេ​មាន​តែ​ធ្វើអ្វី​គ្រប់​យ៉ាង ដើម្បី​យើង​ថែម​ទៀត ទោះបី​ជា​ជួន​កាល​យើង​ស្អប់​គេ​ក៏​ដោយ ក៏​គេ​នៅ​តែ​ព្យាយាម​តាម​យើង​ដោយ​មិន​បោះបង់​ព្រោះតែ​ចិត្ត​របស់គេ​ស្រឡាញ់ មិន​អាច​ខ្វះ​បាន ឬ​គ្មាន​អ្នក​ជំនួស​យើង។

តែ​ចំពោះ​មនុស្ស​ដែល​គេ​មិន​បាន​ស្រឡាញ់​យើង ទោះ​បី​ជា​យើង​ខំ​ធ្វើ​ល្អ​រាប់ពាន់​ដង​ដាក់​គេ​យ៉ាង​ណា ក៏​គេ​គិត​ពី​យើង​ត្រឹមតែ​ជា​មនុស្សល្អ​ម្នាក់ នៅ​ក្នុង​ជីវិត​របស់​គេ តែ​មិនមែន​ស្នេហា​នោះ​ទេ ព្រោះ​ក្តីស្រឡាញ់​មិនមែន​កើត​ឡើង​ពី​ការ​មើល​ឃើញ​តែ​ពី​សេចក្តីល្អ​របស់​នរណា​ម្នាក់​មក​លើ​យើង​តែ​មួយ​មុខ​នោះទេ តែ​ស្នេហា​វា​កើត​ឡើង​ពី​អារម្មណ៍​មនោសញ្ចេតនា​ដែល​ពេញ​ចិត្ត​ហាក់​ដូច​ជា មាន​និស្ស័យ​ជា​មួយ​គ្នា ហើយ​គ្មាន​ហេតុផល​នោះ​ទេ។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial