មុខ​ងារ​ថ្មី​របស់​ហ្វេសប៊ុក នឹង​លោត​សារ​ឲ្យ​អ្នក​ដឹង​ភ្លាមៗ ប្រសិន​បើ​មាន​នរណា​បង្ហោះ​រូប​ថត​ជាប់​មុខ​របស់​អ្នក ទោះ​បី​គេ​មិន​បាន Tag ឲ្យ​អ្នក​ក៏​ដោយ!!!

បច្ចេកវិទ្យា​របស់​ហ្វេសប៊ុក​មាន​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ និង​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​កាន់​តែ​មាន​ប្រសិទ្ធិ​ភាព​ជា​លំដាប់ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ដោយ​ឡែក ហ្វេសប៊ុក​នឹង​ចាប់​ផ្ដើម​ដាក់​បន្ថែម​នូវ​មុខ​ងារ​ថ្មី​មួយ​ទៀត ដែល​អាច​ឲ្យ​អ្នក​ប្រើប្រាស់​ដឹង​បាន​ភ្លាមៗ ប្រសិន​បើ​នរណា​ម្នាក់ បង្ហោះ​រូប​ភាព ជាប់​មុខ​របស់​អ្នក ទោះ​បី​ជា​មនុស្ស​ម្នាក់​នោះ មិន​មែន​ជា​មិត្តភក្ដិ និង​មិន​បាន Tag ឲ្យ​អ្នក​ក៏​ដោយ។

បច្ចេក​វិទ្យា​ស្គាល់​មុខ និង​កំណត់​អត្តសញ្ញាណ​បាន​យ៉ាង​ច្បាស់​លាស់​នេះ មាន​ឈ្មោះ​ថា “Face Recognition” ហើយ​គេ​ជឿ​ថា ការ​ប្រើប្រាស់​មុខ​ងារ​នេះ នឹង​ជួយ​កំណត់​អត្តសញ្ញាណ​របស់​អ្នក​ប្រើប្រាស់​បាន​កាន់​តែ​ច្បាស់​លាស់ ហើយ​ក៏​អាច​ជួយ​កាត់​បន្ថយ​នៃ​ការ​ប្រើប្រាស់​គណនី​ក្លែងក្លាយ (Fake Profile) បាន​ផង​ដែរ។

ប្រភព៖ Facebook News
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial