បើ​មិន​ចង់​ទទួល​បាន​សំណាង​អាក្រក់​ចូល​មក ក្នុង​ថ្ងៃ​ដំបូង​នៃ​ចូល​ឆ្នាំ​ចិន​ទេ គួរ​ប្រយ័ត្ន​រឿង​ទាំង​នេះ…

ថ្ងៃ​ចូល​ឆ្នាំ​ចិន កាន់​តែ​ខិត​ជិត​ចូល​មក​ដល់​ហើយ។ ដូច្នេះ មាន​រឿង​មួយ​ចំនួន​ដែល​អ្នក​គួរតែ​ប្រយ័ត្ន ព្រោះ​ដើម្បី​កុំ​ឲ្យ​មាន​សំណាង​អាក្រក់​សម្រាប់​ខ្លួន​ឯង និង​មនុស្ស​នៅ​ក្នុង​គ្រួសារ​ជា​មួយ​គ្នា។

១. ស្លៀក​សម្លៀក​បំពាក់​ថ្មីៗ និង​ស្បែក​ជើង​ថ្មី​ផង​ដែរ ដើម្បី​ទទួល​បាន​នូវ​លាភ​សំណាង​ចូល​មក។

២. អ្នក​មិន​គួរ​បោសផ្ទះ​នោះ​ទេ ព្រោះ​អាច​បោស​លាភ និង​ទ្រព្យ​របស់​អ្នក​ចេញ​ក្រៅ​អស់។

៣. អ្នក​មិន​គួរ​ញ៉ាំ​បបរ ក្នុង​ថ្ងៃទីមួយ​នេះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក អាច​រស់នៅ​ក្នុង​ជីវភាព​លំបាក​ពេញ​មួយ​ឆ្នាំ​បាន។

៤. អ្នក​មិន​គួរ​ប៉ះកន្ត្រៃ និង​កាំបិត ក្នុង​ថ្ងៃទី​មួយ​នេះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ជួប​នឹង​សំណាង​មិន​ល្អ។ ជា​ពិសេស ផ្លូវ​លាភ​របស់​អ្នក​ក៏​អាច​កាត់​ផ្តាច់​ផង​ដែរ។

៥. អ្នក​គួរ​តែ​ប្រយ័ត្ន ចំពោះ​ចាន​ឆ្នាំង ដោយ​មិន​គួរ​ធ្វើ​ឲ្យ​បែក​នៅ​ថ្ងៃ​នោះ​ទេ ព្រោះ​វា​អាច​នាំ​អ្នក ទៅ​ជួប​តែ​សំណាង​អាក្រក់ ដោយ​មិន​បាន​ជួប​សំណាង​ល្អ​នោះ​ឡើយ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial