ក្រុម​ហ៊ុន Alibaba នឹង​លក់​រថ​យន្តតាម​រយៈម៉ា​ស៊ីន​លក់ដោយ​ស្វ័យ​ប្រវត្ដិ

ក្រុម​ហ៊ុន Alibaba នឹង​លក់​រថ​យន្តតាម​រយៈ​ម៉ាស៊ីន​លក់ដ៏ទំនើប​នាពេល​ឆាប់ៗ​នេះ​ហើយ ម៉ាស៊ីនេះ​វា​បាន​ផ្តល់​ឱ្យអ្នក​ប្រើ​របស់​ពួកគេ​នូវឱកាស​ដើម្បីសាកល្បង​មុនពេល​ពួកគេ​ទិញ​ថែម​ទៀត​ផង​។

យោង​តាម​សារព័ត៌មាន CNET បាន​ឱ្យដឹង​ថា អតិថិ​ជន​ប្រើកម្ម​វិធីទូរស័ព្ទ​ចល័ត Taobao របស់​ក្រុមហ៊ុន Alibaba ដើម្បី​ស្កេន​រថយន្ត​ដែលពួកគេ​ចង់ធ្វើ​តេស្តនិង​ត្រូវ​បានសួរ​ដោយ​ប្រព័ន្ធ​ដើម្បីរើស​ពណ៌បញ្ចូល​ព័ត៌មាន​មូលដ្ឋាន និង​ថតរូប​ដោយខ្លួនឯង។

នៅម៉ា​ស៊ីនលក់​រថ​យន្តដោយ​ស្វ័យប្រវត្តិ​នេះ​​ការ​ទទួល​ស្គាល់​ផ្ទៃមុខ​​អតិថិជន​ជាមួយ​នឹងបញ្ជា​ទិញ​រថយន្ត​របស់ពួក​គេ​ ​បន្ទាប់មក​ត្រូវ​បានបញ្ជូន​ពីកន្លែង​ផ្ទុក។ អតិថិ​ជន​ត្រូវបានផ្តល់​រយៈពេល​បីថ្ងៃ​ដើម្បីសាក​ល្បង​រថយន្ត​ដែល​ក្រោយ​មក​ពួក​គេអាច​ទិញដោយ​ផ្ទាល់តាម​រយៈកម្មវិធី​ឬរៀបចំ​ដើម្បីសាកល្បង​ម៉ូដែលផ្សេង។

ក្រុម​ហ៊ុននេះ​គ្រោងនឹង​បើក​កន្លែងពីរ​នៅខែមករា​ឆ្នាំ 2018 មួយ​នៅស៊ាងហៃ និង​មួយទៀត​នៅណាន​ជីង។ សេវាកម្ម​នេះ​ត្រូវ​បានកំណត់​ចំពោះអ្នក​ប្រើដែល​មាន​ពិន្ទុឥណទាន​ល្អ​យ៉ាងហោច​ណាស់ 700 ហើយ​ជា​កម្មសិទ្ធិរបស់​ថ្នាក់​ខ្ពស់​នៃ​កម្មវិធី​សមាជិក Alibaba 88 ។ ដើម្បី​ទប់ស្កាត់​ការរំលោភបំពាន​អ្នក​ប្រើ​អាច​សាកល្បងម៉ូដែល​តែម្តង​ប៉ុណ្ណោះ​ ដោយ​មិនអាច​​សាកល្បង​ចំនួន​ប្រាំ​ក្នុងរយៈ​ពេលពីរ​ខែ​ដំបូង​នៃការ​ចុះឈ្មោះ​​ទេ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial