ប៉ូលីស​រ៉ូម៉ានី​ចាប់​ខ្លួន​មនុស្ស 5 នាក់ ដោយ​សង្ស័យ​ថា ធ្វើ​ឲ្យ​មាន​ការ​រីករាល​ដាល​នៃ​មេរោគ​កុំព្យូទ័រ Cerber និង CTB Locker

ប៉ូលីស​រ៉ូម៉ានី បាន​ចាប់​ខ្លួន​បុគ្គល​​ ៥ នាក់ ដែល​គេសង្ស័យ​ថា បាន​ចម្លង​មេរោគ​កុំព្យូទ័រ​ទៅ​កាន់​មនុស្ស​រាប់ម៉ឺននាក់ នៅ​ទូទាំង​ទ្វីប​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

មេរោគ​​ដែល​មាន​ឈ្មោះ​ល្បី​​ចំនួន ២ ដែល​ពួក​គេ​បាន​ចែក​ចាយ គឺ​មាន​ឈ្មោះ​ថា Cerber និង CTB Locker ។

អាជ្ញាធរ​បាន​រឹប​អូស​នូវ Hard Drives និង External ជា​ច្រើន ដែល​ពួក​គេ​បាន​ប្រើប្រាស់ នៅ​ខាង​ក្រៅ Laptop រួម​ជា​មួយ​នឹង​ឯកសារ​​យ៉ាង​ច្រើន​ផ្សេង​ទៀត និង​ស៊ីម​កាតរាប់​រយ ក្នុង​អំឡុង​ពេល​វាយ​ឆ្មក់​របស់​ប៉ូលីស។

ប្រភព៖ The Hacker News
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial