​នាពេល​បច្ចុប្បន្ន​បច្ចេក​វិទ្យា​កាន់​តែ​ទំនើប​ ផល​ប៉ះពាល់​កាន់​តែ​ខ្លាំង!!!

នាយក​ដ្ឋាន​សុខ​ភាព​សាធារណៈ​នៃ​រដ្ឋ California (CDPH) បាន​ចេញ​សេចក្តី​ណែនាំ​ថ្មី​មួយកាល​ពីសប្តាហ៍មុន​ទាក់ទង​នឹង​ទូរស័ព្ទ​ដៃ​ និងហានិ​ភ័យវិទ្យុ​សកម្ម។

លោក Ars Technica បាន​និយាយ​ថា​នាយកដ្ឋាន​នេះ​បាន​ចេញសេចក្តី​ណែនាំអំពី​វិធីកាត់​បន្ថយការ​ប៉ះពាល់​ទៅនឹង​ថាមពលវិទ្យុ​សកម្ម​ដែល​ត្រូវបាន​បញ្ចេញ​ពី​ទូរស័ព្ទ​ដៃ​​របស់​យើង​។

តាម​ការ​សិក្សាមួយ​ចំនួន​បាន​លើកឡើងថា ការ​ប្រើទូរស័ព្ទ​ដៃ​យូរអង្វែង​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង​ជំងឺមហារីក​ក្រពេញ​ក្នុងខួរក្បាល​​ ឬទឹកមាត់, ការ​ថយ​ចុះ​ចំនួន​មេជីវិតឈ្មោល និង​ការ​ឈឺក្បាល នេះ​បើយោង​តាម​របាយការណ៍​របស់ KQED ។

គោល​ការណ៍​ណែនាំណែ​នាំ​ដើម្បីជៀសវាង​ការ​ប៉ះពាល់​ដល់​ខួរ​ក្បាល​ ​អ្នក​គួរ​តែ​និយាយ​ទូរស័ព្ទ​ដោ​យ​ប្រើ​កាស ឬនិយាយ​ដោយ​បើក​​​សំឡេង​ វា​ប្រសើរ​ជាង​ការ​និយាយ​ដោយ​ដាក់​នៅ​ត្រចៀក​ផ្ទាល់​។ ម្យ៉ាង​វិញ​ទៀត​ការ​​ដាក់​ទូរស័ព្ទ​នៅ​ក្នុង​ហោ​ប៉ាវ​របស់​អ្នក​វា​អាច​ធ្វើ​អោយ​ប៉ះពាល់​ដល់​មេជីវិត​ឈ្មោល និង​​ធ្វើ​អោយ​ខ្សោយ​ក្រលៀន​ថែម​ទៀត​ផង​ ដូច្នេះ​អ្នក​គួរ​ដាក់​វា​នៅ​ក្នុង​កាបូប​ ឬកាតាប​ទើប​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​សុខ​ភាព​ គួរ​ដាក់​ទូរស័ព្ទ​អោយ​ឆ្ងាយ​ ឬបិទ​​ទូរស័ព្ទ​នៅ​ពេល​ដែល​អ្នក​កំពុង​គេង​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial