ឡូយ​អស់​ទាស់! ភោជនីយ​ដ្ឋាន​នៅ​ឥណ្ឌា​ប្រើ​មនុស្ស​យន្ដ​ធ្វើ​ជា​អ្នក​រត់​តុ !!!

ជាភោជនីយ​ដ្ឋាន​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ដែល​ស្ថិត​នៅ​ផ្លូវ Mahabalipuram ដែល​ជា​ភោជនីយ​ដ្ឋាន​ផ្តល់ជូន​នូវ​អាហារថៃ និងចិន​ដែល​មាន​រស​ជាតិ​ឆ្ងាញ់។ ភោជនីយដ្ឋាន​នេះទើប​តែ​ត្រូវ​បាន​ប្តូរឈ្មោះ​ហើយ​បាន​ចាប់​ផ្តើមឡើង​វិញ​ជាមួយ​នឹងបុគ្គលិក​រត់​តុ​ជា​មនុស្ស​យន្ដ​។

នេះ​ជា​លើកទី​មួយ​ហើយ​នៅ​ក្នុង​ប្រទេសឥណ្ឌា​ដែល​មានភោជនីយដ្ឋាន​ដែលមាន​មនុស្សយន្ត។ របាយការណ៍​របស់ NDTV បាន​បង្ហាញថា​ភោជនីយដ្ឋាន​នេះមានមនុស្ស​យន្ដ​ជា​​អ្នករត់តុ​ចំនួន​ ៤គ្រឿង ដែល​នាំយក​អាហារ​ទៅតុ​របស់​អតិថិជន។ ភោជនីយដ្ឋាន​ដែល​បង្កើតឡើង​ដោយ Venkatesh Rajendran និង Karthik Kannan មាន​ប្រព័ន្ធ​បញ្ជាទិញ​តែមួយ។

អតិថិជន​អាច​​បញ្ជា​ប្រព័ន្ធ​បច្ចេក​វិទ្យា​នៅ​លើ​ថេប្លែត​ដែល​មាន​នៅ​គ្រប់​តុ​​នីមួយៗ ដែលពួកគេអាចបញ្ជាទិញបាន។ ការ​បញ្ជាទិញ​នេះ​ត្រូវបាន​បញ្ជូន​ដោយផ្ទាល់​ទៅកាន់​ផ្ទះបាយដែល​ជាកន្លែង​​រៀបចំ​អាហារ​។ នៅ​ពេល​ដែល​​អាហារ​ត្រូវ​បានរៀបចំ​ហើយ​​នោះ​ មនុស្សយន្តនឹង​យកវាចេញ​ពីផ្ទះ​បាយ​ហើយ​បញ្ជូនវា​ទៅឱ្យ​អតិថិជន​នៅ​តាម​តុ។

មនុស្ស​យន្តនេះ​ត្រូវ​បាន​ដំណើរ​ការ​ដោយថាមពលថ្ម ហើយ​វា​ត្រូវ​បាន​បំពាក់​ជា​មួយ​នឹង​មុខ​ងារ​​ចាប់សញ្ញា​ ​នៅ​ពេល​មាន​នរណាម្នាក់​កំពុង​រារាំង​ផ្លូវ នោះ​វា​នឹង​ឈប់​​។ ស្ថាប​និកសង្ឃឹម​ថា​នឹង​ធ្វើឱ្យ​ប្រសើរ​ឡើង​​បន្ថែមទៀត ហើយ​អាច​ដំណើរ​ទូទាំង​ពិភព​លោក​នា​ពេល​អនាគត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial