៥ ចំណុច​បង្ហាញ​ថា បុរសម្នាក់​នោះ កំពុង​បោក​ប្រាស់​ចិត្ត​ស្មោះ​របស់​អ្នក​ហើយ!!!

អ្នក​ទាំង​អស់​គ្នា​ត្រូវ​ទទួល​ស្គាល់​ថា ការ​រក​មនុស្ស​ស្អាត​ម្នាក់​មក​ធ្វើ​ជា​គូអនាគត វា​មិន​មែន​ជា​រឿង​ពិបាក​ប៉ុន្មាន​ឡើយ ប៉ុន្តែ​អ្វី​ដែល​មិន​ងាយ​ស្រួល​នោះ គឺ​ការ​ស្វែង​រក​មនុស្ស​ដែល​ស្រឡាញ់​យើង និង​ស្មោះ​ត្រង់​ចំពោះ​យើង។

ប្រសិន​បើ​បុរស​ម្នាក់ មាន​ចំណុច​ទាំង ៥ យ៉ាង​ខាង​ក្រោម​នេះ មាន​ន័យ​ថា គេ​កំពុង​តែ​បោក​ប្រាស់​ចិត្ត​ស្មោះ​របស់​អ្នក​ហើយ។ ចង់​ដឹង​ថា មាន​អ្វី​ខ្លះ សូម​អាន​ទាំង​អស់​គ្នា!!!

១. គេ​តែង​តែ​ចង់​ឲ្យ​អ្នក​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​បង្ហាញ​ក្ដី​ស្រឡាញ់​ចំពោះ​គេ តែ​គេ​វិញ​មិន​ដែល​ធ្វើ​អ្វី​មួយ​ចំពោះ​អ្នក​នោះ​ឡើយ។

២. មិន​គោរព​ពាក្យ​សន្យា មិន​ថា​តែ​ពាក្យ​សន្យា​បែប​ណា​នោះ​ទេ។ គេ​តែង​តែ​សន្យា តែ​មិន​ដែល​ធ្វើ​តាម​អ្វី​ដែល​គេ​បាន​និយាយ​ជា​មួយ​អ្នក​ឡើយ។

៣. មិន​ចង់​បង្ហាញ​ពី​ទំនាក់​ទំនង​ស្នេហា ជា​សាធារណៈ​ឡើយ។ គេ​អាច​នឹង​លាក់​បាំង មិន​ប្រាប់​នរណា​ម្នាក់ អំពី​ស្នេហា​រវាង​អ្នក និង​គេ​ទេ។

៤. និយាយ​តែ​រឿង​ស្រឡាញ់ តែ​មិន​និយាយ​ពី​រឿង​រៀបការ។ បុរ​ស​បែប​នេះ មិន​​ចង់​រៀបការ​ជា​មួយ​អ្នក​ឡើយ។ គេ​មិន​ខ្វល់​នឹង​រឿង​រៀបការ​អ្វី​ឡើយ។

៥. មិន​ព្យាយាម​រក​ការងារ និង​សន្សំ​លុយ សម្រាប់​កសាង​សុភមង្គល។ បើ​គេ​ជា​មនុស្ស​មិន​ខ្វល់​នឹង​រឿង​លុយកាក់ ការងារ នោះ​មានន័យ​ថា គេ​ក៏​មិន​ខ្វល់​នឹង​រឿង​រៀបការ​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial