ខាល ថោះ រការ នឹង​ជួប​ប្រទះ​នូវ​ទ្រព្យ​ធំ ចាយ​មិន​អស់​នៅ​ឆ្នាំ​ក្រោយ

វា​ពិត​ជា​ពិសេស​ណាស់ ប្រសិន​បើ​អ្នក​កើត​ក្នុង​ឆ្នាំ​ណា​មួយ ក្នុង​ចំណោម​ឆ្នាំ​ទាំង ៣ ខាង​លើ​នេះ ព្រោះ​អ្នក​នឹង​អាច​ទទួល​បាន​លាភ​ធំ​មួយ នៅ​ឆ្នាំ​ក្រោយ ហើយ​លាភ​ទាំង​នោះ​នឹង​ជួយ​ស្ដារ​ជីវភាព​របស់​អ្នក​ឲ្យ​ក្លាយ​ជា​អ្នក​មាន និង​រស់​នៅ​បាន​យ៉ាង​ស្រណុក​សុខ​ស្រួល​បំផុត។

សម្រាប់​អ្នក​ឆ្នាំ​ខាល៖ ក្រយៅ​របស់​អ្នក គឺ​តែង​តែ​រស់​នៅ​មិន​សូវ​លំបាក​ឡើយ ព្រោះ​មាន​មនុស្ស​នៅ​ជុំ​វិញ​ខ្លួន​ចាំ​ជួយ​ជា​និច្ច។ នៅ​ឆ្នាំ​ក្រោយ​នេះ នឹង​មាន​រឿង​ល្អៗ​ជា​ច្រើន​កើត​កើង​នៅ​ក្នុង​ជីវិត​របស់​អ្នក ព្រោះ​នឹង​មាន​ផ្កាយ​សំណាង​រះជិត​ខ្លួន។

សម្រាប់​អ្នក​ឆ្នាំ​ថោះ៖ នៅ​ឆ្នាំ ២០១៧ នេះ អ្នក​ជួប​នឹង​សំណាង​អាក្រក់​ច្រើន​បន្តិច​មែន ប៉ុន្តែ​នៅ​ពេល​ឈាន​ចូល​ដល់​ឆ្នាំ ២០១៨ ខាង​មុខ​នេះ រាល់​រឿង​មិន​ល្អ​ទាំង​ឡាយ​នឹង​ចេញ​ឆ្ងាញ​ពី​អ្នក ហើយ​នាំ​មក​នូវ​តែ​លាភ​សំណាង​ដ៏​អស្ចារ្យ​ផង​ដែរ។

សម្រាប់​អ្នក​ឆ្នាំ​រការ៖ អ្នក គឺ​ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​មនុស្ស​ជា​ច្រើន​ផ្សេង​ទៀត ដែល​នឹង​ទទួល​បាន​លាភ​សំណាង​ពី​ទេវតា​នៅ​ឆ្នាំ​ក្រោយ​នេះ។ ដូច្នេះ​មិន​ចាំ​បាច់​បារម្ភ​អ្វី​ច្រើន​ទៀត​ទេ។ អ្នក​​ប្រហែល​ជា​នឹង​មិន​លំបាក​បន្ត​ទៀត​ឡើយ ចាប់​ពី​ឆ្នាំ​ក្រោយ​នេះ​ទៅ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial