៣ ចំណុច​ដែល​បញ្ជាក់​ថា អ្នក​គឺ​ជា​មនុស្ស​ម្នាក់ ដែល​រំខាន​ដល់​សេចក្ដី​សុខ​របស់​អ្នក​ដទៃ

ការ​រស់​នៅ ដោយ​មិន​ផ្ដល់​ក្ដី​សុខ​ឲ្យ​អ្នក​ដទៃ ប្រៀប​ដូច​ជា​ការ​រស់​នៅ ដោយ​មិន​ចង់​បាន​សេចក្ដី​សុខ​សម្រាប់​ខ្លួន​ឯង​ដែរ។ មាន​ចំណុច​មួយ​ចំនួន ដែល​បង្ហាញ​ពី​លក្ខណៈ​របស់​មនុស្ស ដែល​រំខាន​សេចក្ដី​សុខ​របស់​អ្នក​ដទៃ ដូច​ជា៖

មិន​ចេះ​ដឹង​គុណ៖ អ្នក​ដទៃ ធ្វើ​គុណ​មក​លើ​យើង គេ​គ្មាន​បំណង​នឹង​ចង់​បាន​ការ​តប​ស្នង​សង​គុណ​ចំពោះ​គេ​វិញ​នោះ​ទេ ប៉ុន្តែ​យើង​ត្រូវ​តែ​ចេះ​ដឹង​គុណ និង​ស្គាល់​ពី​ចំណុច​ល្អៗ​ដែល​អ្នក​ដទៃ ​ធ្វើ​មក​លើ​យើង។

យក​រឿង​អាក្រក់ៗ ទៅ​និយាយ​ប្រាប់​ក្រុមគ្រួសារ​គេ៖ អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ដែល​រំខាន​ដល់​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​គេ ប្រសិន​បើ​ព្យាយាម​និយាយ​អាក្រក់​ពី​នរណា​ម្នាក់ ទៅ​ប្រាប់​ដល់​សមាជិក​គ្រួសារ​របស់​គេ។

ច្រណែន​គេ៖ ការ​រំខាន​សេចក្ដី​សុខ​អ្នក​ដទៃ កើត​ឡើង​ពី​ការ​ច្រណែន​គេ ពេល​ឃើញ​គេ​មាន​សេចក្ដី​សុខ ហើយ​ចង់​ឲ្យ​ក្រុម​គ្រួសារ​គេ​ឈ្លោះ​ទាល់​ទែង​គ្នា។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial