អវកាសយានិកអាមេរិក រុស្ស៊ី និងអ៊ីតាលីចុះចតបន្ទាប់ពីបេសកកម្មរយៈពេល 5 ខែ
ការផ្សាយបន្តផ្ទាល់របស់ទូរទស្សន៍អង្គការ NASA បានបង្ហាញថា យានអវកាសផ្ទុកអវកាសយានិកអាមេរិក រុស្ស៊ី និងអ៊ីតាលី ពីស្ថានីយ៍អវកាសអន្ដរជាតិចុះចតនៅកាហ្សាក់ស្ថានកាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីបេសកកម្មរយៈពេល 5 ខែ។
យានអវកាសនេះបាននាំយក Randy Bresnik មកពីរដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិរបស់សហរដ្ឋអាមេរិក Sergey Ryazanskiy មកពីទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos និងអ៊ីតាលី Paolo Nespoli ជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប។
យានអាវកាសនេះបានចុះចតនៅតំបន់វាលខ្សាច់ដែលគ្របដណ្ដប់ដោយព្រិលធ្លាក់នៅតំបន់ Karaganda កណ្ដាលកាហ្សាក់ស្ថាននៅម៉ោង 2 និង 37 នាទីព្រឹក៕
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ