ហេតុ​អ្វី​មនុស្ស​ប្រុស​មួយ​ចំនួន ចាត់ទុក​ស្នេហា គឺ​ជា​ការ​លេង​សើច?

ស្នេហា មាន​តម្លៃ​ណាស់ ហើយ​មនុស្ស​ម្នាក់​មិន​គប្បី​ចាត់​ទុក​ស្នេហា គឺ​ជា​វត្ថុ​ដែល​ដូច​នឹ​ង​វត្ថុ​ផ្សេង​ទៀត​នោះ​ទេ។ ប៉ុន្តែ​តើ​ហេតុ​អ្វី បាន​ជា​មនុស្ស​ប្រុស​មួយ​ចំនួន បែរ​ជា​ចាត់​ទុក​ស្នេហា គឺ​ជា​ការ​លេង​សើច​ទៅ​វិញ?

គេ​ជា​បុរស​សង្ហារ៖ បុរស​សង្ហារ ជា​មនុស្ស​ដែល​ងាយរក​ស្នេហា​ណាស់។ ដូច្នេះ​គេ​មិន​សូវ​ខ្វល់​នឹង​រឿង​ស្នេហា​ប៉ុន្មាន​ឡើយ។

គេ​ជា​មនុស្ស​ដែល​រវល់​ច្រើន៖ មនុស្ស​ប្រុស​ដែល​រវល់​ច្រើន គ្មាន​ពេល​គិត​រឿង​ស្នេហា​នោះ​ទេ។ អាច​និយាយ​បាន​ថា ការងារ ៧០% ស្នេហា ៣០%។

ជា​ទម្លាប់៖ បុរស​មួយ​ចំនួន មាន​ទម្លាប់​បែប​នេះ។ គេ​មាន​ទម្លាប់​មិន​សូវ​ខ្វល់​ពី​ស្នេហា​ឡើយ។ ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា ក៏​គេ​នៅ​តែ​ចាត់​ទុក​ស្នេហា មិន​សំខាន់​ចំពោះ​គេ​ដែរ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial