ឆ្នាំ​ទាំង​បី ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​របស់​ទេវតា ដើម្បី​ទទួល​បាន​លាភ​សំណាង​គឺ…

វា​ជា​រឿង​ដ៏​ល្អ​ប្រសើរ​មួយ ប្រសិន​បើ​អ្នក​ស្ថិត​ក្នុង​ឆ្នាំ​ណា​មួយ ក្នុង​ចំណោម​ឆ្នាំ​ទាំង ៣ ខាង​ក្រោម​នេះ ព្រោះ​ទេវតា​នឹង​ទម្លាក់​លាភ​សំណាង​មក​ឲ្យ​អ្នក​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

សម្រាប់​អ្នក​ឆ្នាំ​ថោះ៖ លាភ​សំណាង​របស់​អ្នក តែង​កើត​ឡើង​ពី​ភាព​ឆ្លាត​វៃ​ជា​និច្ច។ ដូច្នេះ​ឲ្យ​តែ​អ្នក​ប្រើប្រាជ្ញា​របស់​ខ្លួន​ឲ្យ​បាន​ច្រើន មិន​ថា​បញ្ហា​កើត​ឡើង​បែប​ណា​នោះ​ទេ គឺ​អាច​ដោះស្រាយ​បាន​ទាំង​អស់ ហើយ​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ អ្នក​នឹង​អាច​ទទួល​លាភ​ធំ​មួយ​ពី​ទេវតា​ទ្រព្យ​ទៀត​ផង។

សម្រាប់​អ្នក​ឆ្នាំ​រការ៖ សម្រាប់​មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ​រការ គឺ​ជា​មនុស្ស​ដែល​មាន​សំណាង​ខ្ពស់។ គេ​ក៏​ជា​មនុស្ស​ដែល​មាន​មុខ​មាត់​ក្នុង​ជួរ​រាជការ​ផង​ដែរ។ ទេវតា​អាច​នឹង​ផ្ដល់​លាភ​សំណាង​ដ៏​ធំ​មួយ​មក​ឲ្យ​អ្នក បើ​មិន​ថ្ងៃ​នេះ ក៏​ពីរ​បី​ថ្ងៃ​ខាង​មុខ​ទៀត​ដែរ។

សម្រាប់​អ្នក​ឆ្នាំ​ជូត៖ មនុស្ស​ដែល​កើត​ក្នុង​ឆ្នាំ​នេះ គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ស្វែង​រក​សុភមង្គល​សម្រាប់​ក្រុម​គ្រួសារ និង​ផ្ដល់​សេចក្ដី​សុខ​ដល់​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន។ ដូច្នេះ​ហើយ គឺ​នឹង​អាច​មាន​ឱកាស​នៃ​ការ​តប​ស្នង​ដ៏​ធំ​មួយ នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial