មនុស្ស​ពីរ​នាក់​ស្រឡាញ់​គ្នា​ពិត គ្មាន​ឡើយ​ពាក្យ​ថា ចាញ់ ឬ​ឈ្នះ!!!

ស្នេហាពិតគ្មានឡើយពាក្យថាចាញ់ឬឈ្នះ គឺមានតែពាក្យថា សណ្តោសប្រណីឱ្យគ្នាទៅ​វិញ​ទៅ​មក​ទើប​អ្នក​ទាំង​ពីរ​អាច​នៅ​ជាមួយ​គ្នា​បាន​យូរ​អង្វែង។

មិន​មែន​ខុស​តែ​បន្តិច​ក៏​ខឹង ក៏​ប្រកាន់​ចាប់​កំហុស​គ្នា​នោះ​ទេ។ មនុស្ស​ពីរ​នាក់ ដែល​ស្រឡាញ់​គ្នា​ពិត គឺ​គេ​គិត​ច្បាស់​លាស់​ជា​មួយ​គ្នា សន្យា​ថា មិន​កុហក​គ្នា មិន​ក្បត់​គ្នា​មិន​ចោល​គ្នា​ទោះ​ជា​ជួប​ស្ថានភាព​បែប​ណា​ក៏​ដោយ។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណាក៏​ដោយ ការ​សន្យា ទាំងអស់​មិន​ប្រាកដ​ថា អាច​ធ្វើ​បាន​មួយ​រយ​ភាគ​រយ​នោះ​ទេ ហើយ​ជីវិត​ស្នេហា​តែង​តែ​មាន​ក្តី​សុខ​ខ្លះ ក្តី​ទុក្ខ​ខ្លះ​ជា​រឿង​ធម្មតា តែ​យ៉ាង​ណា​មនុស្ស​ពីរ​នាក់ នៅ​តែ​អាច​នៅ​ក្បែរ​គ្នា​បាន​ដោយ​ព្រោះ​ពួក​គេ​មិន​មែន​ជា​មនុស្ស​ប្រកាន់​ច្រើន​នោះ​ទេ តែ​ពួក​គេ គឺ​ជា​មនុស្ស​ដែល​ចេះ​អត់​ឱន ហ៊ាន​លះបង់ មិន​ចង់​ឈ្នះ ឬ​ចាញ់​គ្នា​នោះ​ទេ ជួន​កាល​ភាគី​ម្ខាង​សុខចិត្ត​ចាញ់ ឬ​ខុស ដើម្បី​ឱ្យ​ភាគី​ម្ខាង​ទៀត​សប្បាយ​ចិត្ត ព្រោះ​តែ​ស្រឡាញ់​នោះ​ហើយ​ទើប​ជា​ស្នេហា​ពិត។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial