មនុស្សស្រី​ឈឺ​ចាប់​បំផុត ពេល​ដែល​ជួប​ស្ថានភាព​បែប​នេះ នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា!!!

ចំពោះ​មនុស្សស្រី នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា នាង​ប្រាកដ​ប្រជា​ណាស់ ​ស្រឡាញ់ ​និង​យក​ចិត្ត​ទុកដាក់​បារម្ភ​ខ្លាំង​បំផុត ចំពោះ​មនុស្ស​ជាទី​ស្រឡាញ់​របស់​នាង។ ហើយ​បើ​មនុស្ស​ជាទី​ស្រឡាញ់​របស់​នាង តែង​តែ​ធ្វើ​បែប​នេះ ចំពោះ​នាងៗ​នឹង​ជួប​នូវ​ភាព​ឈឺ​ចាប់​បំផុត៖

មនុស្ស​ប្រុស​កុហក៖ នាង​ឈឺ​ចាប់​ខ្លាំង​បំផុត ពេល​ដែល​ដឹង​ថា បុរស​ម្នាក់​នោះ កុហក​នាង​ទាំង​ដែល​ធ្វើ​ឱ្យ​នាង​មាន​ជំនឿ​ចិត្ត​ខ្ពស់​ហើយ ចុង​ក្រោយ​បែរ​ជា​កុហក​នាង​ទៅ​វិញ។

ធ្វើ​ខុស​មិន​ចេះ​កែ៖ នាង​អាច​អត់​ឱន​ឱ្យ​មនុស្ស​ជាទី​ស្រឡាញ់​បាន​ទាំង​អស់ តែ​បើ​បុរស​នោះ​នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត នាង​មាន​តែ​ភាព​ឈឺ​ចាប់​ទេ។

ភ្លេច​ពាក្យ​សន្យា៖ បុរស​ដែល​បំភ្លេច​សន្យា​ជា​មួយ​នាង ធ្វើ​ឱ្យ​នាង​ខក​ចិត្ត​ខ្លាំង​បំផុត។

បុរស​ដែល​មិន​ច្បាស់លាស់​ជា​មួយ​នាង៖ នាង​មាន​អារម្មណ៍​ថា ខូច​ចិត្ត​នៅ​ពេល​ដែល​គេ​ចាត់​ទុក​នាង​មិន​មែន​ជា​នារី​ក្នុង​សុបិន។

ពេល​នាង​ខឹង​មិន​ចេះ​លួង​លោម៖ នាង​ត្រូវ​ការ​បំផុត​ពាក្យ​ផ្អែម​ល្ហែម ការ​យក​ចិត្ត​ទុក​ដាក់​តែ​បើ​បុរស​នោះ​នៅ​តែ​មិន​ចេះ​លួង​លោម​នាង មិន​ខ្វល់​ពី​នាង​ ពេល​​នាង​ខឹង នាង​កាន់តែ​ឈឺ​ចាប់​ខ្លាំង។

បុរស​ក្បត់​ចិត្ត៖ វាជា​រឿង​មួយ ដែល​នាង​ឈឺ​ចាប់​ខ្លាំង​បំផុត នៅ​ក្នុង​ទំនាក់​ទំនង​ស្នេហា។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial