មមី ខាល ថោះ គួរ​ត្រៀម​ខ្លួន ដើម្បី​ទទួល​បាន​លាភ​ធំ

ឆ្នាំ​ទាំង ៣ ដែល​យើង​បាន​រៀបរាប់​ខាង​លើ​នេះ គួរ​តែ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ ដើម្បី​ទទួល​បាន​លាភ​ធំ​នៅ​ថ្ងៃ​នេះ ឬ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត។

សម្រាប់​ឆ្នាំ​មមី៖ មនុស្ស​ដែល​ប៉ិនប្រសព្វ និង​វោហារ​ពូកែ​ដូច​ជា​អ្នក ពិត​ជា​សក្ដិសម​ខ្លាំង​ណាស់ ក្នុង​ការ​ទទួល​បាន​លាភ​ធំ​ពី​ទេវតា។ ដូច្នេះ នៅ​មិន​យូរ​ប៉ុន្មាន​ឡើយ អ្នក​នឹង​អាច​ទទួល​បាន​លាភ​ដែល​នឹក​ស្មាន​មិន​ដល់​មួយ។

សម្រាប់​ឆ្នាំ​ខាល៖ អ្នក​ដែល​កើត​ក្នុង​ឆ្នាំ​នេះ ជា​មនុស្ស​ដែល​មាន​វាសនា​ស្រណុក មិន​ចាំ​បាច់​ធ្វើ​ការ​ច្រើន​នោះ​ទេ។ ហើយ​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ អ្នក​នឹង​អាច​មាន​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​ទទួល​បាន​លាភ​ពី​ទេវតា។

សម្រាប់​ឆ្នាំ​ថោះ៖ ភាព​ឆ្លាត​វៃ តែង​តែ​ជួយ​អ្នក​ឆ្នាំ​ថោះ ឲ្យ​រស់​នៅ​ប្រកប​ដោយ​សុភមង្គល និង​ទ្រព្យ​ដ៏​ច្រើន​នា​ពេល​អនាគត។ ដូច្នេះ នៅ​មិន​យូរ​ប៉ុន្មាន​ឡើយ អ្នក​នឹង​អាច​មាន​ទេវតា​ទ្រព្យ​នាំ​លាភ​សំណាង​មក​ឲ្យ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial