ស្នេហា​ទី​មួយ មិន​ប្រាកដ​ថា​ ជា​ស្នេហា​ពិត​នោះ​ទេ ដូច្នេះ​គិត​បែប​នេះ​វិញ ទើប​ប្រសើរ!!!

ជា​ការ​ពិត​ណាស់ ស្នេហា​ដំបូង ឬ​ស្នេហា​ទី​មួយ គឺ​ជា​ដំណាក់​កាល​ដំបូង ដែល​មនុស្ស​បាន​ជួប​ប្រទះ​នឹង​ស្នេហា ភាព​ផ្អែមល្ហែម ការ​ស្រឡាញ់។ ហើយ​ក៏​មាន​អ្នក​ខ្លះ បាន​ផ្តល់​តម្លៃ​ឱ្យ​ស្នេហា​ដំបូង​របស់​ពួក​គេ ជា​ស្នេហា​ដែល​ពិបាក​នឹង​កាត់ចិត្ត នៅ​ពេល​មាន​វិបត្តិ​ស្នេហា។

ស្នេហា​ដំបូង​មិន​ប្រាកដ​ថា ជា​ស្នេហា​ពិត​នោះ​ទេ ជួន​កាល​វា​គ្រាន់​តែ​ជា​ក្តី​សុបិន​ភ្នែក​ស្រស់ ដែល​មក​បង្ហាញ​ខ្លួន​ក្នុង​រយៈពេល​ខ្លះ តែ​ប៉ុណ្ណោះ ហើយ​វា​នឹង​រលាយ​ទៅ​វិញ​ភា្លម ហើយ​ជួន​កាល​ទៀត វា​គ្រាន់តែ​ជា​អ្នក​ដឹក​ដៃ ឬ​បង្ហាញ​ផ្លូវ​ឱ្យ​អ្នក​បាន​ស្គាល់​ស្នេហា ជា​លើក​ទី​ពីរ ដែល​ជា​ស្នេហា​ពិត​របស់​អ្នក។ ដូច្នេះ​អ្នក​គួរ​តែ​គិត​បែប​នេះ បើ​ទោះ​បាត់​បង់​ស្នេហា​ដំបូង​ក៏​ដោយ៖

“ប្រហែល​ជា​យឺត​ពេល ក្នុង​ការ​ធ្វើ​ជា​មនុស្ស​ដំបូង តែ​កុំ​ភ្លេច​រៀបចំ​ខ្លួន ក្នុង​ការ​ធ្វើ​ជា​មនុស្ស​ចុង​ក្រោយ” យើង​អាច​ខកខាន​មិន​បាន​ធ្វើ​ជា​មនុស្ស​ដំបូង សម្រាប់​មនុស្ស​ថ្មី​ស្នេហា​ថ្មី របស់​យើង ប៉ុន្តែ​យើង​នឹង​មិន​ភ្លេច​ឡើយ ក្នុង​ការ​រៀបចំ​ខ្លួន ធ្វើ​ជា​មនុស្ស​ចុង​ក្រោយ​សម្រាប់​គេ ហើយ​នៅក្បែរ​គេ​ជា​រៀង​រហូត ទោះបី​មាន​រឿង​អ្វី​កើត​ឡើង​ក៏​ដោយ វា​មិន​ដែល​យឺត​ពេល​នោះ​ទេ សម្រាប់​ការ​ស្រឡាញ់​ចំពោះ​មនុស្ស​ម្នាក់​ឱ្យ​តែ​យើង​ស្មោះស្ម័គ្រ​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial