សុភមង្គល​ពិត​គឺ៖ “បើ​ទោះ​ជា​ដួល​ក៏​នៅ​មាន​មនុស្ស​ពិសេស ចាំ​ជួយ​គាំទ្រ!!!”

សុភមង្គល គឺ​ជា​ពាក្យ​មួយ​ម៉ាត់​ដែល​នរណាៗ​ក៏​ប្រាថ្នា​ចង់​ឱ្យ​ខ្លួន​ទទួល​បាន​វា​នៅ​ក្នុង​ឆាក​ជីវិត។ តែ​មនុស្ស​ម្នាក់ៗ មិន​អាច​ជ្រើស​កន្លែង​កើត​បាន​ទេ ហើយ​រឹតតែ​មិន​អាច​និយាយ​ថា ខ្លួន​សំណាង ឬ​ខ្ពង់ខ្ពស់​ជាង​អ្នកដទៃ​បាន​ដែរ ព្រោះ​អនាគត​គ្មាន​នរណា​ម្នាក់​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង ហើយ​រឹតតែ​មិន​ដឹង​ទៀត​ថា ទៅ​អនាគត​ខ្លួន​មាន​ក្តីសុខ ឬ​ទុក្ខ​នោះ​ទេ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​គ្រប់គ្នា​នៅ​តែ​ប្រាថ្នា បួង​សួង​សុំ​ឱ្យ​ខ្លួន​មាន​​សេចក្តី​សុខ មាន​សុភមង្គល ជួប​តែ​មនុស្ស​ល្អ ជា​ពិសេស គឺ​ជួប​គូ​ជីវិត ដែល​អាច​ផ្ញើ​វាសនា​ខ្លួន។

នៅ​ពេល​អស់​សង្ឃឹម បាក់​ទឹកចិត្ត មនុស្ស​ម្នាក់ៗ​ត្រូវការ​បំផុត គឺ​កម្លាំង​ចិត្ត ហើយ​កម្លាំង​ចិត្ត​ដែល​មាន​ឥទ្ធិពល​ជួយ​ឱ្យ​គេ​អាច​បន្ត​ដំណើរ​ទៅ​មុខ​ជាមួយ​បញ្ហា​បន្ត​ទៀត បាន​នោះ គឺ​កម្លាំង​ចិត្ត​បាន​មក​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់​បំផុត ក្នុង​ជីវិត​ដែល​ចាត់​ទុកថា​ ជា​មនុស្ស​ពិសេស​ជាង​នរណា​ទាំង​អស់។

នៅ​ពេល​ទទួល​បាន​​កម្លាំង​ចិត្ត ការ​គាំទ្រ​ពី​សំណាក់​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ហើយ​នោះ​ជីវិត​ហាក់​ដូច​ជា មាន​សុភមង្គល​ណាស់ ទោះបី​ជា​ត្រូវ​ដួល​ច្រើន​លើក​ច្រើន​សារ​ក៏​នៅ​ត ឬ​បន្ត​នៅ​តែ​ស៊ូ ដើម្បី​ខ្លួន​ឯង និង​មនុស្ស​ជាទី​ស្រឡាញ់ ដែល​គេ​តែងតែ​ចំណាយ​ពេល​នៅ​ក្បែរ លួង​លោម គ្រាំទ្រ​ជា​និច្ច នូវ​ទង្វើ និង​ការ​សម្រេច​ចិត្ត​របស់​យើង​នោះ​ហើយ​ជា​សុភមង្គល​ពិត​នៃ​ផ្លូវចិត្ត ដែល​មិន​អាច​យក​អ្វី​មក​ជំនួស​បាន។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial