ហេតុ​អ្វី​បាន​ជា​មនុស្ស​ស្រី​មួយ​ចំនួន មិន​ខ្វល់​ខ្វាយ​រឿង​រៀបការ?

ជីវិត អាពាហ៍​ពិពាហ៍ គឺ​ជា​ជីវិត​ដែល​ផ្ដល់​ក្ដី​សុខ​ឲ្យ​យើង ហើយ​ក៏​ផ្ដល់​ក្ដី​ទុក្ខ​ឲ្យ​យើង​ដែរ ប្រសិន​បើ​យើង​ដើរ​ផ្លូវ​ខុស។ ទោះ​ជា​យ៉ាង​ណា ក៏​រស់​នៅ​ដោយ​មាន​គូ និង​មាន​គ្រួសារ​ដ៏​កក់​ក្ដៅ​មួយ វា​ល្អ​ប្រសើរ​ជាង​ការ​នៅ​លីវ​ដែរ។

ផ្ទុយ​ទៅ​វិញ ហេតុ​អ្វី​បាន​ជា​នារី​មួយ​ចំនួន បែរ​ជា​មិន​សូវ​ខ្វល់​នឹង​រឿងការ? ទាំង​នេះ អាច​មក​ពី​ហេតុ​ផល​មួយ​ចំនួន​ដូច​ជា៖

១. រក​បុរស​ក្នុង​ដួង​ចិត្ត​មិន​បាន៖ ពេល​ខ្លះ នាង​មិន​ខ្វល់ ព្រោះ​នាង​គិត​ថា បុរស​ដែល​នាង​ចង់​បាន​មក​ជា​គូ​អនាគត អាច​នៅ​ឆ្ងាយ មិន​ទាន់​មក​ដល់។

២. រវល់​ច្រើន​នឹង​ការងារ៖ ការ​ងារ គឺ​ជា​ករណីកិច្ច​របស់​មនុស្ស​គ្រប់​រូប ដែល​ត្រូវ​ធ្វើ​ដោយ​ខាន​មិន​បាន ហើយ​ការ​ធ្វើ​ការ​ងារ ក៏​អាច​នឹង​ធ្វើ​ឲ្យ​យើង​មិន​ខ្វល់​នឹង​រឿង​មួយ​ចំនួន​ផង​ដែរ ពិសេស​អាច​ភ្លេច​ទាំង​គិត​រឿង​គូជីវិត​ទៀត​ផង។

៣. ខ្លាច ពេល​ឃើញ​ការបែកបាក់​របស់​អ្នក​ដទៃ៖ ពេល​ខ្លះ នាង​ជា​មនុស្ស​ដែល​ខ្លាច គឺ​ខ្លាច​ជួប​នឹង​បុរស​ដែល​ធ្វើ​បាប​ចិត្ត​នាង ដូចដែល​នាង​បាន​ឃើញ​គូស្នេហ៍​ផ្សេងៗ​ទៀត  ដែល​មាន​តែ​ការ​ឈ្លោះ​ទាស់​ទែង​គ្នា។

៤. មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់៖ នារី​មួយ​ចំនួន​ទៀត មិន​ទាន់​បាន​ត្រៀម​ខ្លួន​នឹង​ក្លាយ​ជា​មនុស្ស​ចាស់​ទុំ​នោះ​ទេ។ អាច​និយាយ​បាន​ថា នាង​នៅ​ក្មេង​នៅ​ឡើយ ហើយ​ក៏​នៅ​ដើរ​លេង​ញឹក​ញាប់​ជា​មួយ​នឹង​មិត្ត​ភក្ដិ​ទៀត​ផង។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial