ប្រពៃ​ណី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់​ប្រជាជន​​កូរ៉េ មុន និង​ក្រោយ​ពេល​រៀបការ​រួច

កូរ៉េ គឺ​ជា​ប្រទេស​ដែល​ស្ថិត​នៅ​តំបន់​អាស៊ី​ដូច​យើង​ដែរ។ ដូច្នេះ​មាន​ចំណុច​តិច​តួច​ប៉ុណ្ណោះ ដែល​ប្រជាជន​នៃ​ប្រទេស​នេះ ខុស​ពី​ប្រជា​ជន​ខ្មែរ​យើង។ ខាង​ក្រោម​នេះ គឺ​ជា​ប្រពៃណី​របស់​ប្រជាជន​កូរ៉េ នៅ​មុន​ពេល​រៀប​ការ និង​ក្រោយ​រៀបការ​រួច។

១. ត្រូវ​ការ​អនុញ្ញាត​ពី​ឪពុកម្ដាយ៖ មិន​ថា អ្នក​ទាំង​ពីរ​ស្រឡាញ់​គ្នា​ប៉ុណ្ណា​នោះ​ទេ តែ​ការ​រៀបការ​ត្រូវ​ធ្វើ​ឡើង​ដោយ​មាន​ការ​អនុញ្ញាត​ពី​ឪពុកម្ដាយ​ទាំង​សង​ខាង​​ជា​មុន​សិន។ មិន​តែ​ប៉ុណ្ណោះ ឪពុកម្ដាយ​ទាំង​សងខាង ក៏​ត្រូវ​ណាត់​ជួប​គ្នា នៅ​ក្នុង​ឱកាស​ល្អ​ណា​មួយ​ទៀត​ផង។

២. ការ​ចំណាយ​ច្រើន ចំពោះ​អាពាហ៍​ពិពាហ៍៖ មាន​យុវវ័យ​ជា​ច្រើន បាន​បែក​បាក់​គ្នាព្រោះ​ពួក​គេ​គ្មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​រៀបការ។ នៅ​ប្រទេស​កូរ៉េ ការ​រៀប​អាពាហ៍​ពិពាហ៍ ពិត​ជា​ត្រូវ​ចំណាយ​លុយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផង​ដែរ។

៣. កូន​ប្រសារ​ស្រី ត្រូវ​រស់​នៅ​ជា​មួយ​ឪពុកម្ដាយ​ខាង​ប្រុស៖ មិន​ខុស​អំពី​ទម្លាប់​របស់​ប្រជាជន​អាស៊ី​ជា​ច្រើន​ទៀត​ប៉ុន្មាន​ឡើយ។ នៅ​ពេល​រៀបការ​រួច កូន​ប្រសារ​ស្រី ត្រូវ​ទៅ​រស់​នៅ ជា​មួយ​គ្រួសារ​ខាង​ប្រុស។

៤. ទម្លាប់​ផឹក​គ្រឿង​ស្រវឹង៖ នៅ​ប្រទេស​កូរ៉េ ការ​ផឹក​ស្រា គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ ព្រោះ​មនុស្ស​ភាគ​ច្រើន សុទ្ធ​តែ​ធ្លាប់​សេព​នឹង​គ្រឿង​ស្រវឹង។ មាន​មនុស្ស​តិច​តួច​បំផុត ដែល​មិន​ធ្លាប់​ស្គាល់​រស​ជាតិ​ស្រា។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial