ហេតុ​អ្វី​មនុស្ស​ស្រី​មួយ​ចំនួន ជួប​តែ​បុរស​សាវា?

មាន​មនុស្ស​ស្រី​មួយ​ចំនួន កើត​ការ​​ងឿង​ឆ្ងល់​ជា​ខ្លាំង​ថា ហេតុ​អ្វី​បាន​ជា​គេ​ជួប​តែ​មនុស្ស​ប្រុស​ដែល​សាវា ក្បត់​ចិត្ត​គេ​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​បែប​នេះ។ តាម​ពិត​ទៅ វា​អាច​នឹង​បណ្ដាល​មក​ពី​មូល​ហេតុ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖

បុរស​ស្អាត, សង្ហារ និង​មាន​ស្រី​ស្រឡាញ់​ច្រើន៖ បុរស​បែប​នេះ ស្ទើរ​តែ 90% ទៅ​ហើយ តែង​តែ​មាន​គំនិត និង​ល្បិច​ឆ្អិន​ក្បាល​ស៊ីក្បាល ឆ្អិន​កន្ទុយ​ស៊ី​កន្ទុយ។

ឆាប់​ជឿ​គេ​ពេក៖ មនុស្ស​ស្រី​មួយ​ចំនួន​ត្រូវ​ចាញ់​បោក​បុរស​សាវា ដោយ​សារ​នាង​ឆាប់​ជឿ​គេ​ពេក ទាំង​មិន​បាន​ស្វែង​យល់​ចិត្ត​គ្នា​ឲ្យ​បាន​រយៈពេល​យូរ។

ស្រឡាញ់​ភាព​ឡូយ​ឆាយ​របស់​បុរស៖ អ្នក​នឹង​អាច​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​មាន​សំណាង​អាក្រក់​បំផុត បើ​សិន​បើ​អ្នក​ស្រឡាញ់​បុរស ដោយ​មើល​តែ​លើ​រូប​រាង​ខាង​ក្រៅ​តែ​ម្យ៉ាង។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial