គ្រូ​ Dortmund មិន​ជឿ​ថា​ Real Madrid ទំនង​នឹង​ឈ្នះ​ពាន​ Champions League ទេ​

លោក​ Peter Bosz គ្រូ​បង្វឹក​ក្រុម​ Borussia Dortmund មិន​ជឿ​​ថា​ក្រុម​យក្សស​ Real Madrid ជា​ក្រុម​ដែល​ទំនង​​នឹង​ឈ្នះ​ពាន​ Champions League រដូវកាល​នេះ​ទេ​ បើ​ទោះ​បី​ក្រុម​នៃ​លីក​កំពូល​របស់​អេស្ប៉ាញ​មួយ​នេះ​លត់​ក្រុម​របស់​គាត់​ ៣-២ ក្នុង​ជំនួប​​វគ្គ​ជម្រុះ​ក្នុង​ពូល​ក៏​ដោយ​។

Dortmund បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​​នៃ​ក្របខ័ណ្ឌ​ Champions League ខណៈ​ដែល​ Real Madrid បាន​​កក់​កៅអី​ទៅ​វគ្គ​ ១៦ ក្រុម​​ដោយ​​​បញ្ចប់​​​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​ H របស់​ពួក​គេ​​ជាមួយ​ចំណាត់​ថ្នាក់​លេខ​ ២ ដែល​មាន​ Tottenham ជា​ក្រុម​ដែល​បញ្ចប់​នៅ​លើ​កំពូល​តារាង​។

​​លោក​ Zinedine Zidane ​គ្រូ​បង្វឹក​របស់​ Real Madrid បាន​ផ្លាស់​ប្ដូរ​ទម្រង់​លេង​​រហូត​ដល់​ទៅ​ ៥ សារ​​​ក្នុង​ការ​ឈាន​ទៅ​​​កក់​បាន​​កៅអី​ទៅ​វគ្គ​ ១៦ ក្រុម​​ ចំណែក​ Dortmund ដែល​ទទួល​បាន​តែ​​ ២ ពិន្ទុ​ពី​ ៦ ប្រកួត​ក្នុង​ពូល​​នោះ​បាន​ធ្លាក់​ទៅ​ក្របខ័ណ្ឌ​ Europa League ។

“បន្ទាប់​ពី​ចប់​ការ​ប្រកួត​ជាមួយ​​ពួក​យើង​ ខ្ញុំ​មិន​ដឹង​​​ថា​អាច​ទៅ​រួច​ឬ​អត់​ទេ​ ប្រសិន​បើ​និយាយ​ថា​ Real Madrid ទំនង​នឹង​​ឈ្នះ​​ Champions League ។” លោក​ Bosz បាន​និយាយ​។ “ពួក​គេ​​​មិន​ជា​ខ្លាំង​ណាស់​ណា​ទេ​។”

“តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ វា​គឺ​ជា​ការ​ពិត​ដែល​ពួក​គេ​បាន​សម្រាក​កីឡាករ​មួយ​ចំនួន​ ហើយ​ពួក​គេ​គឺ​​ជា​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ដែល​ទំនង​នឹង​អាច​ឈ្នះ​ពាន​។” គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​។

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​ ៖ Goal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial