វីដេអូ​បទ​ចម្រៀង​ក្នុង​កម្មវិធី​ Mask Singer ជា​វីដេអូ​លេច​ធ្លោ​ក្នុង​ YouTube នៅ​ប្រទេស​ថៃ​

បទ​ចម្រៀង​មួយបទ​ក្នុង​ការ​ប្រគុំ​ចម្រៀង​ Mask Singer Season 2​ គឺជាវីដេអូ​ដែល​មាន​ការ​ចូល​មើល​យ៉ាង​ច្រើន​នៅ​លើ​ YouTube នៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​នេះ​។ Trab Thulee Din ដោយ​រាំ​របាំ​នៅ​ក្នុង​កម្មវិធី​ប្រកួត​ប្រជែង​បានមាន​ការ​ចូល​មើល​កើន​ដល់​ជាង​ ១៨៣ លាន​ដង។​

វា​បាន​ក្លាយ​ជា​វីដេអូ​ដែល​មាន​ប្រជា​ប្រិយ​ភាព​បំផុត​នៅ​លើ​ YouTube នៅ​ក្នុង​ប្រភេទ​ទូទៅ​បន្ទាប់​ពីវា​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​ចែក​រំលែក​វីដេអូ​នៅ​ថ្ងៃ​ទី​ ១ ខែមិថុនា​។​


Rueng Khee Ma ដែល​ត្រូវ​បាន​ច្រៀង​ដោយ​ Siripong “Nat” Srisukha ក្នុង​អំឡុង​ពេល​ដែល​ The Voice Kids Of Thailand, បាន​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​ ២ ដោយ​មាន​ការ​ចូលមើល​ចំនួន​ ៥១​ លាន​នាក់​បន្ទាប់​ពី​វា​ត្រូវ​បាន​គេ​ចែក​រំ​លែក​នៅ​លើ​ YouYube នៅ​ថ្ងៃ​ទី​ ៣០​ ខែ​មេសា​។

ចំណាត់​ថ្នាក់​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​គេហទំព័រ​ YouTube នៅ​ក្នុង​ប្រទេស​ថៃ​នៅ​ក្នុង​ឆ្នាំ​នេះ​នៅ​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ​នៅ​ថ្ងៃ​ព្រហស្បតី៍​។​ វីដេអូ​ដែល​ពេញ​និយម​បំផុត​របស់​ Mask Singer Season 2​ បាន​គូស​បញ្ជាក់​ភាព​ជោគ​ជ័យ​នៃ​ការ​សម្ដែង​ដោយ​ទូរទស្សន៏​ Workpoint ធ្វើ​អោ​យ​អ្នក​ផ្សាយ​ក្នុង​ចំ​ណោម​ប៉ុស្តី៍​ទូរទស្សន៏កំពូល​ទាំង​បី​ស្ថិត​នៅ​ក្នុង​ការ​ផ្ដល់​ចំណាត់​ថ្នាក់​។​ វាជា​ស្ថានីយ៏​ទូរទស្សន៏ធំ​បំផុត​ដែល​បាន​ចុះ​បញ្ជី​នៅ​ផ្សារ​ភាគ​ហ៊ុន​ថៃ​ទាក់​ទង​នឹង​មូល​ធន​ទីផ្សារ​។​

ប្រភព​ ៖ BANGKOKPOST​​​​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial