ធារី ចន្ថាប៊ីន ប្ដូរ​ពីក្លឹប​ថៃ ទៅ​ម៉ាឡេស៊ី ជា​មួយ​នឹង​ប្រាក់​ខែ ៥ ពាន់ដល្លារ

ក្រោយ​ពី​ផ្លាស់​ប្ដូរ​ពី​លីគថៃ ពេល​នេះ​ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ធារី ចន្ថាប៊ីន បាន​ផ្លាស់​ទៅ​កាន់​ក្លឹប Terengganu FC ដែល​ស្ថិត​ក្នុង​លីគកំពូល​របស់​ម៉ាឡេស៊ី វិញ​ម្ដង។

សម្រាប់​តម្លៃ​ខ្លួន​ដែល ធារី ទទួល​បាន គឺ​មាន​ចំនួន ៥ ពាន់​ដុល្លារ ក្នុង​មួយ​ខែ ហើយ​រូប​គេ​ក៏​សង្ឃឹម​ផង​ដែរ​ថា នឹង​អាច​លេង​ក្នុង​ជម្រើស ១១ នាក់​ដំបូង​ និង​អាច​ដក​ស្រង់​បទ​ពិសោធន៍​ល្អ ពីលីគ​កំពូល​នៃ​ប្រទេស​នេះ​ផង​ដែរ។

គួរ​រំលឹក​ផង​ដែរ​ថា ធារី ចន្ថាប៊ីន បាន​ជាប់​ជា​កីឡាករ​ជម្រើស​ជាតិ​តាំង​ពី​អាយុ ២១ ឆ្នាំ​មក​ម្ល៉េះ ដែល​កាល​នោះ គេ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ ២០១៣។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial