ស្រាទាំង ១០ ដែលមានតម្លៃថ្លៃបំផុតនៅក្នុងលោក

១. Vieille Bon Secours មានតម្លៃ ១,២០០ដុល្លាក្នុងមួយដប
ស្រាបៀររបស់ប្រទេសបែលហ្ស៊ិកមួយនេះ គឺជាប្រភេទស្រាបៀរដែលមានតែមួយគត់។ ស្រាបៀរនេះសំរិតសម្រាំងយ៉ាងពិសេសពីដំណាំពិសេសៗ។ វាលក់នៅក្នុងតម្លៃ ១,២០០ដុល្លា ក្នុងមួយដប ដែលមានចំណុះ ១២លីត្រ។

២. The Winston Cocktail មានតម្លៃ ១៤,០០០ដុល្លាក្នុងមួយកែវ
ជាធម្មតា cocktail ជាភេសជ្ជៈដែលមានតែតម្លៃថ្លៃគួរសម ក្នុងមួយកែវៗ ប៉ុន្តែម្តងនេះវាថ្លៃពេកហើយ។ ប្រសិនបើអ្នកចង់ផឹកវា អ្នកត្រូវចំណាយប្រាក់រហូតដល់ទៅ ១៤,០០០ដុល្លាក្នុងមួយកែវ។ មិនដឹងថា cocktail នោះធ្វើឡើងពីអ្វីខ្លះនោះទេ បានជាវាមានតម្លៃថ្លៃយ៉ាងនេះ, ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើភ្ញៀវចង់សាកល្បងនូវរសជាតិរបស់វានោះ តម្រូវអោយធ្វើការកុម្ម៉ង់មុនពីរថ្ងៃ។

៣. Legacy by Angostura មានតម្លៃ ២៥,០០០ដុល្លាក្នុងមួយដប
ស្រា Legacy ជាប្រភេទស្រារោមបង្កើតឡើងដោយ Angostura, វាមានតម្លៃថ្លៃដោយសារតែវាកម្រមានណាស់។ ២០ ដបនៃស្រានេះត្រូវបានបង្កើតឡើងដើម្បីរំលឹកខួបលើកទី ២០ នៃឯករាជ្យភាពរបស់ Trinidad និង Tobago ហើយក្នុងមួយដបៗ មានការតុបតែងយ៉ាងពិសេសដោយគ្រឿងអលង្ការ។ ស្រានេះក្នុងមួយដបមានតម្លៃយ៉ាងហោចណាស់ក៏ ២៥,០០០ដុល្លាដែរ។

៤. 1811 Château d’Yquem មានតម្លៃរហូតដល់ទៅ ១៣០,០០០ដុល្លាក្នុងមួយដប
Château d’Yquem គឺជាស្រាដែលមកពីអ្នកឯកទេស Bordeux ចម្ការទំពាំងបាយជូរ ដែលបានផលិតស្រាអស់រយៈពេលជាង ៣០០ឆ្នាំមកហើយ។ ថ្វីត្បិតតែស្រារបស់ពួកគេមានតម្លៃថ្លៃៗក៏ពិតមែន ប៉ុន្តែស្រា 1811 Château d’Yquem ពិតជាថ្លៃជាងគេមែន។ តម្លៃរបស់វា ១៣០,០០០ដុល្លាក្នុងមួយដប។

៥. 1858 Croizet Cognac មានតម្លៃ ១៥០,០០០ដុល្លាក្នុងមួយដប
1858 Croizet Cognac គឺជាប្រភេទស្រាដែលថ្លៃបំផុតក្នុងលោកនេះ។ មួយដបពេញមានតម្លៃរហូតដល់ទៅ ១៥០,០០០ដុល្លា ខណៈពេលដែលមួយកែវមានតម្លៃ ៦,០០០ដុល្លា។

៦. Armand de Brignac Midas មានតម្លៃ ២១៥,០០០ដុល្លា
Armand de Brignac Midas មានទំហំខុសៗគ្នា។ វាចាប់ផ្តើមពីដបស្រាសាំប៉ាញ់ធម្មតា រហូតដល់ទៅដបបំផុត ដែលមានចំណុះរហូតដល់ទៅ ៣០លីត្រ។ ខណៈពេលដែលស្រាទាំងនោះសុទ្ធតែថ្លៃ, ហើយដបធំជាងគេមានតម្លៃរហូតដល់ទៅ ២១៥,០០០ដុល្លា។

៧. Dalmore 62 មានតម្លៃ ២៥០,០០០ដុល្លា
ស្រានេះផលិតតែ ១២ ដបតែប៉ុណ្ណោះ, ធ្វើអោយស្រាវីស្គីនេះមានតម្លៃថ្លៃបំផុត ដោយសារតែភាពកម្ររបស់វា។ ស្រានេះលក់ចេញតែ ១ ដបប៉ុណ្ណោះក្នុងចំណោម ១២ដប, ចាប់តាំងពីមានការដាក់លក់មក។ តម្លៃរបស់វាគឺ ២៥០,០០០ដុល្លាលក់នៅក្នុងព្រលានយន្តហោះសាំងហ្គាពួ។

៨. Diva Vodka មានតម្លៃរហូតដល់ទៅ ១លានដុល្លា
ស្រាមួយប្រភេទនេះ បានឆ្លងកាត់ដំណាក់កាលនៃការដំណើរការយ៉ាងវែងឆ្ងាយ, ដែលមានការត្រងបីដំណាក់កាលតាមរយៈទឹកកក, ធ្យូង និង ត្បូងមានតម្លៃ។ វារួមបញ្ជូលជាមួយនឹងទឹកនិទាឃរដូវធម្មជាតិ, តម្លៃពិតប្រាកដដ៏សំខាន់នោះគឺមកពី គ្រីស្តាល់ Swarovski ដែលអមមកជាមួយនឹង Vodka នៅខាងក្នុងដបនេះ។

៩. Henri IV Dudognon Heritage Cognac មានតម្លៃរហូតដល់ទៅ ២លាន
ស្រាសាំប៉ាញ់មួយដបនេះមានឈ្មោះថា Henri IV Dudognon Heritage Cognac Grande Champagne មានតម្លៃ ២លានដុល្លាក្នុងមួយដប។ វាមានផ្ទុក cognac ដែលមានអាយុជាង ១០០ឆ្នាំមកហើយៗ ដបនេះគ្របដណ្តប់ដោយមាស និងពេជ្រ។

១០. Tequila Ley .925 ៣,៥០០,០០០ដុល្លា
មួយដបចុងក្រោយនេះ, តម្លៃរបស់វាញាក់សាច់។ ក្នុងដបមានតម្លៃ ៣.៥លានដុល្លា ហើយដបរបស់ Tequila មានផ្ទុកពេជ្រច្រើនជាង​៦ពាន់គ្រាប់ឯណោះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial