សំបុត្រ​​នៃ​ការ​ប្រកួត World Cup 2018 ត្រូវ​បាន​លក់​អស់​ជាង ១ លាន​សន្លឹក ក្នុង​រយៈពេល ២៤ ម៉ោង

ការ​លក់​សំបុត្រ សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក World Cup 2018 នៅ​ប្រទេស​រុស្ស៊ី បាន​ចាប់​ផ្តើម​ឡើង​វិញ នៅថ្ងៃទី 5 ខែធ្នូ​។

ក្នុង​រយៈ​ពេល 24 ម៉ោង ដំបូង​អ្នកគាំទ្រ​មក​ពី​ទូទាំង​ពិភព​លោក បាន​ស្នើ​សុំសំបុត្រ​ចំនួន 1.318.109 សន្លឹក។ ការ​លក់​សំបុត្រ​នេះ នឹង​បន្ត​លក់​រហូត​ដល់​ថ្ងៃទី 31 ខែ​មករា ឆ្នាំ 2018 ។

អ្នកគាំទ្រ​មក​ពី​ប្រទេស​អាហ្សង់ទីន, ប្រទេស​ប៉េរូ, ម៉ិកស៊ិក, អាមេរិក, កូឡុំប៊ី, ប្រេស៊ីល, ម៉ារ៉ុក, អេហ្ស៊ីប, ចិន និង​ប៉ូឡូញ សុទ្ធតែ​ស្ថិត​ក្នុង​លំដាប់​កំពូលទាំង 10 នៃ​ការ​ទិញ​សំបុត្រ​មើល​ការ​ប្រកួត។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial