Lionel Messi៖ យើង​នឹង​មាន​សង្ឃឹម​ច្រើន បើ Aguero លេង​បាន​ល្អ​ដូច​នៅ Manchester City

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ កាល​ពី​ពេល​កន្លង​ទៅ​នេះ កីឡាករ​ឆ្នើម Lionel Messi បាន​លើក​ឡើង​ថា៖ “បើ Aguero លេង​បាន​ល្អ​ដូច​នៅ Manchester City យើង​នឹង​ទទួល​បាន​ប្រយោជន៍​ដ៏​ច្រើន…”។

គួរ​រំលឹក​ផង​ដែរ​ថា ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន នឹង​ត្រូវ​ប្រកួត​ប្រជែង​ជា​មួយ​នឹង​ក្រុម​ជម្រើស​ជាតិ​ខ្លាំងៗ​ជា​ច្រើន​ទៀត នៅ​ឆ្នាំ 2018 ដើម្បី​ដណ្ដើម​ពាន World Cup ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​រុស្ស៊ី។

លើស​ពី​នេះ​ទៀត Messi ក៏​បាន​និយាយ​ពី​កូន​ប្រុស​របស់​គាត់​ផង​ដែរ​ថា៖ “Thiago មិន​ទាន់​ដឹង​ក្ដី​​នៅ​ឡើយទេ។ គាត់​ចូល​ចិត្ត​កីឡា​បាល់ទាត់ ប៉ុន្តែ​នោះ​​ហើយ​ដែល Mateo និង Thiago មាន​ភាព​ខុស​គ្នា​ខ្លាំង។ Thiago មាន​រឿង​ល្អ​ជា​ច្រើន ដែល​ខុស​ពី​ពេល​មុន…”។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial