Messi៖ យើង​ត្រូវ​មាន​ការ​កែលម្អ ប្រសិន​បើ​យើង​ចង់​ក្លាយ​ជា​ម្ចាស់​ពាន World Cup 2018

“យើង​ត្រូវ​មាន​ការ​កែលម្អ ប្រសិន​បើ​យើង​ចង់​ក្លាយ​ជាម្ចាស់​ជើង​ឯក World Cup 2018។ ពេល​នេះ មាន​ក្រុម​ជា​ច្រើន​ដែល​លេង​ល្អ​ជាង​យើង។ ហើយ Jorge Sampaoli បាន​ប្រាប់​ខ្ញុំ​ជា​ច្រើន​ដង​ថា ខ្ញុំ គឺ​ជា​កីឡាករ​ដ៏​ល្អ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្រ្ត”។ នេះ​ជា​សម្ដី​របស់​កីឡាករ​អាហ្សង់ទីន Lionel Messi នៅ​ក្នុង​កិច្ចសម្ភាសន៍​មួយ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។

Messi បាន​លើក​ឡើង​បន្ថែម​ទៀត​ថា “អ៊ីស្លង់ នឹង​មិន​ងាយ​ស្រួល​ទេ។ ពួកគេ​បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ និង​ព្យាយាម​បិទ​យើង​ផង​ដែរ។ ហើយ​អ៊ីស្លង់ នឹង​ធ្វើ​ការ​វាយបក​មក​វិញ…។ ខ្ញុំ​គិត​ថា ក្រូអាត​នឹង​អនុញ្ញាត​ឲ្យ​ពួក​យើង​លេង​ដោយ​មាន​សេរីភាព​បន្តិច​បន្តួច។ …ខ្ញុំ​មិន​គិត​ពី​វគ្គផ្ដាច់ព្រ័ត្រ​ជា​មុន​ទេ”។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial