ស្រាបៀរ Heineken ប្រគល់​រង្វាន់​ជូន​គូស្វាមី​ភរិយា​ថ្មី ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រាបៀរ Heineken ឆ្នាំ​ ២០១៦-២០១៧

រាជ​ធានី​ភ្នំពេញ៖ កាល​ពី​​​ថ្ងៃទី​ 05 ​ខែធ្នូ ឆ្នាំ​​២០១៧ ស្រាបៀរ Heineken ដែល​ជា​ស្រាបៀរ​គុណភាព​លំដាប់​ថ្នាក់​អន្ដរជាតិ ដែល​ឈាន​មុខ​គេ​លើ​ពិភព​លោក​បាន​រៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជូន​ដល់​គូស្វាមី​ភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រាបៀរ Heineken ក្នុង​​កម្មពិធី​អាពាហ៍​​ពិ​ពា​ហ៍​​​របស់​ស្រាបៀរ Heineken ​ ឆ្នាំ ២០១៦ – ​​២០១៧ ។ កម្មវិធី​ពិសេស​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីតាំង​រោងចក្រ​ផលិត​ស្រាបៀរ​កម្ពុជា (CBL) ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន ក្រុម​ការងារ​ស្រាបៀរ Heineken គូស្វាមី​ភរិយា​ដែល​ឈ្នះរង្វាន់ និង​អ្នក​សារព័ត៌មាន​ជា​ច្រើន។

រង្វាន់​ដែល​ស្រាបៀរ Heineken ​ប្រគល់​ជូន​ដល់​ស្វាមី​ភរិយា​ថ្មី​ចំនួន​ពីរ​គូ​ដែល​បាន​ឈ្នះ​ពី​កម្មវិធី​ចាប់​រង្វាន់​កាល​ពី​​​ថ្ងៃទី​ ​១៩ ​ខែវិច្ឆិកា​ ឆ្នាំ​​២០១៧ នៅ​ស្ថានីយ​ទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្រ្តី Heineken រួម​មាន​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹក​ឃ្មុំ​នៅ ទីក្រុង​ញូវយ៉ក ​រួម​ជា​មួយ​នឹង​ការ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ចំនួន​ពីរ​រង្វាន់។

កម្មវិធី​ប្រគល់​រង្វាន់​នេះ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ថ្លែង​អំណរ​គុណ និង​បង្ហាញ​ពី​ការ​​យក​ចិត្ត​ទុកដាក់​ខ្ពស់​​ចំពោះ​គូស្វាមី​ភរិយា​ថ្មី​ទាំង​អស់​ដែល​បាន​ជាវ​ស្រាបៀរ Heineken សម្រាប់​​ពិធី​អាពាហ៍​ពិពាហ៍​របស់​ខ្លួន។

លោក​ អ៊ុំ សុបញ្ញា និង​អ្នកស្រី ទិត្យ ច័ន្ទមីនា ដែល​បាន​ឈ្នះរង្វាន់​ពី​កម្មពិធី​អាពាហ៍​​ពិ​ពា​ហ៍​​របស់ស្រាបៀរ Heineken បាន​មាន​ប្រសាសន៍​ទាំង​ក្តីរំភើប​រីករាយ​ថា ពួក​គាត់​ទាំងពីរ​បាន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែល​បាន​ឈ្នះរង្វាន់​ពិសេស​នេះ ហើយ​បញ្ជាក់​អះអាង​ថា ​ស្រាបៀរ Heineken ពិតជា​បាន​ប្រគល់​រង្វាន់​ជូន​ពួកគាត់​ទាំង​ពីរ​មែន។

សម្រាប់​រដូវ​កាល​អាពាហ៍​ពិពាហ៍ ឆ្នាំ ២០១៧ – ២០១៨ ខាង​មុខ​នេះ ស្រាបៀរ Heineken នឹង​ផ្តល់​ជូន​រង្វាន់​កាន់​អស្ចារ្យ​ជា​មុន គឺ ដំណើរ​កម្សាន្ត​ក្រេប​ចន្ទទឹក​ឃ្មុំ ទៅកាន់​ទី​ក្រុង Amsterdam និង​​​​រង្វាន់​ជា​ច្រើន​ទៀត។​

ប្រសិន​បើ​អ្នក​ត្រូវការ​ព័ត៌មាន​បន្ថែម​សូម​ទូរស័ព្ទ​មក​លេខ 011​ 22​​2 400/011 333 500។

រីករាយ​ជា​មួយ​ស្រាបៀរ Heineken ក្នុង​ថ្ងៃ​ដ៏​វិសេស​វិសាល​របស់​អ្នក​ នឹង​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្តក្រេប​ចន្ទ​ទឹកឃ្មុំ នៅ​ទី​ក្រុង Amsterdam​​ ទទួល​យក​បទ​ពិសោធន៍​ដំណើរ​កម្សាន្ត​ដ៏​ល្អឯក។

Heineken – Open Your World
ពិសា​ដោយ​ការ​ទទួល​ខុស​ត្រូវ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial