រក​ឃើញ​ភាព​ងាយរង​គ្រោះ​មួយ នៅ​ក្នុង​កម្មវិធី TeamViewer

តើ​អ្នក​ទាំង​អស់​គ្នា កំពុង​ប្រើប្រាស់​កម្ម​វិធី TeamViewer នៅ​លើ​កុំ​ព្យូទ័រ​របស់​អ្នក​ដែរ ឬទេ?

ប្រសិន​បើ​ចម្លើយ​គឺ បាទ ឬ ចាស នោះ អ្នក​គួរ​តែ​យក​ចិត្ត​ទុកដាក់​ចំពោះ​ភាព​ងាយ​រង​គ្រោះ​ដ៏​សំខាន់​មួយ ដែល​រក​ឃើញ​នៅ​ក្នុង​កម្មវិធី​ TeamViewer។

TeamViewer គឺ​ជា​កម្មវិធី​សម្រាប់ Remote ពី​ចម្ងាយ​ដែល​ពេញនិយម​បំផុត។ ប៉ុន្តែ​នៅ​ពេល​ថ្មីៗ​នេះ មាន​ហានីភ័យ​ដ៏​គួរ​ឲ្យ​បារម្ភ​មួយ អាច​នឹង​កើត​ឡើង​ចំពោះ​អ្នក​ប្រើប្រាស់​គ្រប់​រូប។

ប្រសិន​បើ​កម្មវិធី TeamViewer ត្រូវ​បាន​លួច​បន្លំ​ដោយ​ពួក Hacker នោះ កុំព្យូទ័រ​របស់​អ្នក​ក៏​អាច​នឹង​ត្រូវ​បាន​លួច​ទិន្នន័យ និង​ឯកសារ​សំខាន់ៗ​មួយ​ចំនួន​ទៀត​ផង​ដែរ។ ផ្សេង​ពី​នេះ​ទៀត គេ​ក៏​អាច​លួច​យក Password ផ្សេងៗ ដែល​បាន​រក្សា​ទុក​ក្នុង​មុខ​ងារ Remember របស់ Browser ទៀត​ផង។

ប្រភព៖ បរទេស
ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial