ឆ្នាំ​ថ្មី​នេះ ជូត ថោះ រោង និង​ម្សាញ់ មាន​វាសនា​ក្លាយ​ជា​អ្នក​មាន​ត្រឹម​រយៈពេល​មួយ​យប់​ប៉ុណ្ណោះ

ឆ្នាំ​ថ្មី​ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​រយៈពេល​ឆាប់ៗ​ខាង​មុខ​នេះ នឹង​នាំ​លាភ​សំណាង​ដ៏​អស្ចារ្យ​សម្រាប់​ឆ្នាំ​ទាំង ៤ ខាង​លើ ដែល​មាន​ដូច​ជា ជូត ថោះ រោង និង​ម្សាញ់។ តើ​ពួក​គេ​នឹង​មាន​លាភ​បែប​ណា​ខ្លះ?

សម្រាប់​ឆ្នាំ​ជូត៖ អ្នក​នឹង​មាន​ផ្កាយ​សំណាង រះ​មក​ជិត​ខ្លួន​នៅ​ឆ្នាំ​ក្រោយ។ បន្ត​ពី​នោះ​មក អ្នក​នឹង​មាន​ជីវភាព​ដ៏​ប្រសើរ និង​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​ដទៃ​ផង​ដែរ។

សម្រាប់​ឆ្នាំ​ថោះ៖ អ្នក​ជា​មនុស្ស​ឆ្លាត​វៃ។ ឆ្នាំ​ក្រោយ អ្នក​នឹង​ជោគជ័យ​ស្ទើរ​គ្រប់​រឿង​ទាំង​អស់ មិន​ថា ស្នេហា ការងារ និង​ការ​ជំនួញ​ជួញ​ដូរ​ទាំង​ឡាយ​នោះ​ទេ។

សម្រាប់​ឆ្នាំ​រោង៖ អ្នក​នឹង​មាន​វាសនា​ខ្ពស់​ខ្លាំង​ណាស់ នៅ​ឆ្នាំ​ក្រោយ​នេះ។ ឱកាស​នៃ​ការ​ឡើង​ឋានៈ និង​ប្រាក់​ខែ ក៏​មាន​ច្រើន​ផង​ដែរ សម្រាប់​អ្នក។

សម្រាប់​ឆ្នាំ​ម្សាញ់៖ អ្នក​ជា​មនុស្ស​ដែល​មាន​គេ​ពឹង​ពាក់​អាស្រ័យ​ច្រើន។ មនុស្ស​ផង​ទាំង​ឡាយ​តែង​ផ្ដល់​ទំនុក​ចិត្ត​មក​លើ​អ្នក។ ដូច្នេះ​ហើយ នៅ​ឆ្នាំ​ក្រោយ នឹង​មាន​នរណា​ម្នាក់​នាំ​លាភ​មក​ឲ្យ​អ្នក​ដល់​ផ្ទះ​មិន​ខាន​ឡើយ។

ដោយ៖ S. Nith

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial