ប្រុសៗ​ត្រូវ​ដឹង!!! បើ​សិន​ជា​មនុស្សស្រី​តែង​តែ​និយាយ​បែប​នេះ​ទៅ​កាន់​អ្នក នោះ​មាន​ន័យ​ថា…

មនុស្ស​ស្រី​មាន​ការ​អៀន​ប្រៀន​ច្រើន​ជាង​បុរស ជា​ពិសេស​ក្នុង​រឿង​ស្នេហា នាង​ពិបាក​ក្នុង​ការ​បញ្ចេញ​អារម្មណ៍​ប្រាប់​ដល់​មនុស្ស​ដែល​នាង​ស្រឡាញ់។ មិនតែ​ប៉ុណ្ណោះ​ទេ វា​រឹត​តែ​ពិបាក​ទៀត​នោះ គឺ​ហាមាត់​ប្រាប់​ថា ស្រឡាញ់​ទៅ​កាន់​បុរស​មុន។

ហេតុនេះ​ហើយ​គេ​អាច​ដឹង​ថា នារី​ម្នាក់​មាន​ចិត្ត​ស្រឡាញ់​លើ​បុរស​ម្នាក់ ដោយ​សម្គាល់​ទៅ​លើ​ពាក្យ​សម្តី​ដែល​នាង​ចូល​ចិត្ត​និយាយ ដូច​ខាង​ក្រោម​នេះ៖

ពូកែ​ម៉្លេះ៖ មនុស្សស្រី​មាន​អាម្មណ៍​ល្អ​លើ​បុរស​ម្នាក់ នាង​នឹង​និយាយ​សរសើរ​បុរស​ម្នាក់​នោះ មិន​ដាច់​ពី​មាត់។

ខ្ញុំ​ជឿជាក់​លើ​យើង៖ នាង​មាន​អារម្មណ៍​ស្រឡាញ់​លើ​បុរស​ម្នាក់​នោះ ទើប​ហ៊ាន​និយាយ​ពាក្យ​ជឿជាក់​ចំពោះ​បុរស​ម្នាក់​នោះ។

សង្ហារ​មែន៖ ចង់​ឱ្យបុរស​នោះ​សប្បាយ​ចិត្ត​ដូច​នាង​ដែរ។

និយាយ​​ឱ្យច្រើន​មក​ខ្ញុំ​ចូលចិត្ត​ស្តាប់៖ ស្តាប់​មិន​ចេះធុញ​សម្តី​របស់​មនុស្ស​ជាទី​ស្រឡាញ់ ​នាង​ចង់​តែ​ស្តាប់។

ឱ្យ​តែ​និយាយ​ជា​មួយ​យើង ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយ​ចិត្ត៖ ចង់​ប្រាប់​ថា នៅ​ក្បែរ​មាន​ក្តី​សុខ​ពេល​បាន​និយាយ​ជា​មួយ​មនុស្ស​ជាទី​ស្រឡាញ់។

ល្អ​ជា​មួយ​ខ្ញុំម្ល៉េះ?៖ និយាយ​បែប​នេះ ចង់​ឱ្យ​បុរស​នោះ​ប្រាប់​ហេតុផល។

ដោយ៖ ស្រីលាភ

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial