បុរសដែលអ្នកគួរជ្រើសរើសគឺជាបុរសដែរ….

បុរសដែលមើលឃើញអ្នកល្អគ្រប់យ៉ាងសម្រាប់គាត់
បុរសដែលតែងតែកាន់បាច់ផ្កាអោយអ្នក ធ្វើអោយអ្នករំភើបចិត្តដោយគ្មានមូលហេតុ, មិនមែនកាន់បាច់ផ្កាមកសុំទោសអ្នកឡើយ។
បុរសដែលអាចធ្វើអោយអ្នកជាមនុស្សរឹងមាំ បើទោះបីជាគ្មានគាត់នៅក្បែរអ្នក។
បុរសដែលតែងតែនិយាយថា «បងស្រលាញ់អូន… អូនជាចំណែកដែលធ្វើអោយបងរីករាយ… អូនគឺជាចំណែកមួយ ដែលធ្វើអោយជីវិតរបស់បងកាន់តែមានន័យ»។
បុរសដែលដឹងខ្លួនខុស ហើយកែប្រែដោយខ្លួនឯង ដោយមិនគ្រាន់តែប្រើពាក្យសន្យាជាមួយអ្នក។


បុរសដែលមិនហត់ក្នុងការផ្ញើសារ រឺនឿយក្នុងការរង់ចាំអ្នក។
បុរសដែលតែងតែធ្វើអោយអ្នកមានអារម្មណ៍ថាកក់ក្តៅរាល់ពេលដែលក្បែរ។
បុរសដែលតែងតែប្រាប់ថាគាត់ទៅណាមកណា ដោយខ្លួនឯង មិនបាច់អ្នកសួរ។
បុរសដែលតែងតែដើរតាមអ្នក និងគាំទ្ររាល់ការសម្រេចចិត្តរបស់អ្នក។
បុរសដែលមានក្តីស្រមៃដូចអ្នក រឺស្រដៀងអ្នក។
បុរសដែលមិនខ្មាស់អៀន ធ្វើឆ្កួត ធ្វើឡប់ អោយតែអ្នកសើច រាល់ពេលដែលអ្នកកំពុងកើតទុក្ខ។
បុរសដែលធ្វើអ្វីគ្រប់យ៉ាង អោយតែបាននៅក្បែរអ្នក។
បុរសដែលមិនធុញនឹងអ្នកទោះជាអ្នកតាមគាត់ទៅណាក៏ដោយ។
បុរសដែលតែងតែលួចយំ រាល់ពេលដែលធ្វើអោយអ្នកយំ។
បុរសដែលតែងតែបន្ទោសខ្លួនឯង ព្រោះតែឃើញអ្នកលំបាកដោយសារគាត់។
បុរសដែលចាំការពារអ្នក ធ្វើជាខ្នងបង្អែកអោយអ្នក និងអោយស្មារមកអ្នកផ្អែករាល់ពេលដែលអ្នកកំពុងតែជួបទុក្ខលំបាក។


​បុរសដែលខ្លាចអ្នកទៅហើយមិនត្រលប់មកវិញ។
បុរសដែលអាចស្តាប់ពាក្យទុក្ខសោករបស់អ្នកបាន។
បុរសដែលតែងតែសុំអោយអ្នកតាមរំខានជីវិតរបស់គាត់។
បុរសដែលតែងតែញញឹមរាល់ពេលជួបមុខអ្នក ទោះបីនៅក្រោយខ្នងគាត់កំពុងប្រយុទ្ធជាមួយនឹងបញ្ហារាប់រយមុខក៏ដោយ។
​បុរសដែលនិយាយថាស្រលាញ់អ្នក ដោយគ្រាន់តែចង់រំលឹកអ្នកថានៅលើលោកនេះ ទោះមានមនុស្សស្អប់អ្នកច្រើនប៉ុណ្ណាក៏នៅមានគាត់ម្នាក់ដែលស្រលាញ់អ្នក។
បុរសដែលមិនងាយចុះចាញ់នឹងការលំបាក ព្រោះតែចង់អោយអ្នកមានក្តីសុខ….៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial