គ្រូ​បង្វឹក​ Real Madrid សុំ​​ឲ្យ​មាន​ការ​គោរព​​​កាន់​តែ​ច្រើន​ចំពោះ​ Ronaldo

ខ្សែ​ប្រយុទ្ធ​​ Cristiano Ronaldo របស់​ក្រុម​យក្សស​ Real Madrid គួរ​តែ​ទទួល​បាន​ការ​គោរព​​ច្រើន​ជាង​នេះ​ បើ​ទោះ​បី​ជា​គាត់​​​បាន​ធ្លាក់​ជើង​ក្នុង​ការ​ស៊ុត​បញ្ចូល​ទី​នៅ​ក្របខ័ណ្ឌ​ La Liga របស់​អេស្ប៉ាញ​រដូវកាល​នេះ​។ នេះ​បើ​យោងតាម​​ប្រសាសន៍​​របស់​​លោក​ Zinedine Zidane គ្រូ​បង្វឹក​របស់​ក្រុម​ម្ចាស់​ជើង​​ឯក​ពាន​​ Champions League មួយ​នេះ​។

Ronaldo រក​​បាន​ ៨ គ្រាប់​ពី​​គ្រាប់​​បាល់​​បញ្ចូល​ទី​ ១៤ គ្រាប់​​របស់​ Real Madrid នៅ​ Champions League រដូវកាល​នេះ​ ខណៈ​ដែល​ពួក​គេ​បាន​កក់​កៅអី​រួច​ជា​ស្រេច​ទៅ​កាន់​វគ្គ​ ១៦ ក្រុម​​ បើ​ទោះ​បី​ជា​នៅ​សល់​មួយ​ប្រកួត​ទៀត​ដែល​​ត្រូវ​​ប្រកួត​យប់​នេះ​ជាមួយ​ក្រុម​ Borussia Dortmund ក៏​ដោយ​។

ពុំ​ទាន់​មាន​​កីឡាករ​​ណា​ម្នាក់​​ស៊ុត​បញ្ចូល​ទី​នៅ​ក្របខ័ណ្ឌ​ Champions League បាន​ច្រើន​ជាង​ Ronaldo នៅ​ឡើយ​ទេ​​ ប៉ុន្តែ​​តារា​បាល់ទាត់​ឆ្នើម​រូប​នេះ​​​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន​ ២ ឲ្យ​គត់​ឲ្យ​ Real Madrid នៅ​ក្នុង​ក្របខ័ណ្ឌ​ La Liga ។

“យើង​ត្រូវ​ផ្ដល់​ការ​គាំទ្រ​បន្តិច​បន្តួច​ដល់​ Ronaldo និង​បង្ហាញ​ការ​គោរព​ឲ្យ​ច្រើន​ចំពោះ​គាត់​។” Zidane បាន​​​និយាយ​។ “អ្នក​ដែល​ចូល​ចិត្ត​គាត់​ និង Real Madrid ដឹង​​នូវ​អ្វី​ដែល​គាត់​កំពុង​ធ្វើ​។ គាត់​​ខិត​ខំ​ហ្វឹកហាត់​យ៉ាង​ខ្លាំង​រហូត​ទាល់​តែ​​​​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​​ចាប់​ផ្ដើម​រលូន​ម្ដង​ទៀត​។”

ប្រែ​សម្រួល​ ៖ អំពិល​អំពែក​
ប្រភព​​ ៖ BBC Sport

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial