តារា​ម៉ូដែល​ស្បែកខ្មៅ​ជន​ជាតិ​កូរ៉េខាងត្បូង​ដំបូងគេ​និង​មិនចេះ​និយាយភាសា​អង់គ្លេស​ដែលនឹង​​រស់​នៅ​កូរ៉េ​អស់​មួយ​ជីវិត​

Han Hyunmin ដែល​ជា​តារា​ម៉ូដែល​ស្បែក​ខ្មៅជន​ជាតិ​កូរ៉េ​​ដំបូង​គេ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ ឥឡូវ​នេះ​គឺជា​តារា​កិត្តិយស​ប្រចាំ​កម្មវិធី​ Can You Speak English! កម្មវិធី​ Can You Speak English របស់​ tvN បាន​ប្រមូល​ផ្ដុំ​តារា​ល្បី​ៗដែល​មាន​ការ​លំបាក​ក្នុង​ការ​រៀន​ភាសា​អង់គ្លេស​នៅ​ពេល​ពួក​គេ​រៀន​ភាសា​អង់គ្លេស​រយះពេល​ ៨​ សប្ដាហ៏​។

នៅ​ពេល​ដែល​ Han Hyunmin បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​កៅអី​រង​ចាំ​ សមាជិក​ដទៃទៀត​បាន​គិត​ថា​គាត់​ជា​គ្រូ​បង្រៀន​ដោយ​សារ​តែ​គាត់​មើល​ទៅដូច​ជា​ជន​ជាតិ​បរទេស​។

បន្ទាប់​មក​នៅ​ពេល​​ Han Hyunmin បាន​និយាយ​ភាសា​កូរ៉េ​យ៉ាង​ស្ទាត់​ជំនាញ​ដែល​គាត់​មើល​ទៅ​មាន​ការ​ភ័យ​ខ្លាច​នៃ​ភាសា​អង់គ្លេស​ មនុស្ស​គ្រប់​គ្នា​មាន​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​និង​ មិន​ជឿ​គាត់​ពី​ដំបូង​។ មនុស្ស​គ្រប់​គ្នា​មាន​ការ​ភ្ញាក់​ផ្អើល​កាន់​តែ​ខ្លាំង​នៅ​ពេល​ដែល​ Han Hyunmin បាន​បង្ហាញ​ថាគាត់​យល់​ដឹង​តិចតួច​ពី​ភាសា​អង់គ្លេស​ ហើយ​គាត់​ទទួល​បាន​ពិន្ទុ​តែ​ ១២% នៅ​ក្នុង​មុខ​វិជ្ជា​ភាសា​អង់គ្លេស​របស់គាត់​។

បើទោះ​បី​ជា​តារា​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​ក៏​ដោយ​ក៏​អ្នក​និយម​លេង​បណ្ដាញ​សង្គម​មាន​អារម្មណ៏​ថាវា​ជា​រឿង​ធម្មតា​ទេ​ដែល​ Han Hyunmin អាច​និយាយ​ភាសា​កូរ៉េ​បាន​តែ​ចាប់​តាំង​ពី​គាត់​រស់​នៅ​កូរ៉េ​តាំង​ពី​កើត​រហូត​ដល់​មួយ​ជីវិត​គាត់​។​ ទោះ​បី​ជា​គាត់​មិន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ក៏​ដោយ​ក៏​គាត់​ជា​តារា​អន្តរជាតិ​នៅ​ក្នុង​ពិភព​ម៉ូដ​ដែរ។

ប្រភព ៖ Nate News

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial