ស្ត្រីម្នាក់ដាស់តឿនដល់អ្នកនិយមប្រើ Oil Diffuser ប្រយ័ត្នជួបរឿងដូចជានាង

នារីម្នាក់មានឈ្មោះថា Emily អាយុ ២៤​ឆ្នាំ, ទទួលរងការរលាកគីមីដោយសារតែប្រើ Oil Diffuser។

នាងបាននិយាយថា, នាងមានអារម្មណ៍ថាស្បែករបស់នាងផ្សារ ហើយក្តៅ។ នាងក៏ប្រញាប់រត់ទៅបើកទឹករ៉ូប៊ីណេ ដើម្បីត្រាំមុខរបស់នាង ១០ នាទី ហើយបន្តត្រាំ ២០ នាទីទៀត។ មិនយូរប៉ុន្មាននាងមានអារម្មណ៍ថា ស្ថានភាពរបស់នាងកាន់តែអាក្រក់ឡើងៗ, មុខរបស់នាងឡើងហើម, ភ្នែករបស់នាងស្រវាំង ហើយហូរទឹកភ្នែក, ស្បែករបស់នាងចាប់ផ្តើមចេញពងបែក, នាងក៏ប្រញាប់រត់ទៅកាន់មន្ទីរពេទ្យ។ ១២ ម៉ោងក្រោយមកនាងធ្វើរោគវិនិច្ឆ័យឃើញថាមានការរលាកគីមី។

យោងតាមសំដីរបស់វេជ្ជបណ្ឌិត Joshua Zeichner បាននិយាយថា essential oil ពិតជាអាចធ្វើអោយមានការរលាកគីមីមែន។ វាសំខាន់ណាស់នៅពេលដែលស្បែកប៉ះពាល់ជាមួយនឹងប្រេង ហើយវាចាប់ផ្តើមប្រតិកម្មជា ការដុតគីមី ហើយវាពិតជាធ្ងន់ធ្ងរមែនទែន។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial